ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបើកកិច្ចប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់

កំពង់ធំ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបើកកិច្ចប្រជុំ ប្រជុំពង្រឹងការងារពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈទូទាំងខេត្តកំពង់ធំ ។

ដោយមានការចូលរួមស្នងការរង លោក នាយ នាយរងការិយាល័យ នាយផ្នែកជំនាញ លោកអធិការ នគរបាលទាំង ៨ ក្រុង-ស្រុក។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាល បានមានប្រសាសន៍ ជំរុញបន្ថែម ដល់លោកអធិការនគរបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ឱ្យមានប្រសិទ្ធិភាពខ្ពស់ ទៅលើកិច្ចការងាការពារថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងមុនពេលថ្ងៃការឃោសនា ស្វែងរកសន្លឹកឆ្នោត របស់គណបក្សនយោបាយ,ថ្ងៃប្រព្រឹត្តទៅនៃការបោះឆ្នោត,ការពារការិយាល័យបោះឆ្នោតនិងការរ៉ាប់សន្លឹកឆ្នោត រហូតថ្ងៃរៀបចំប្រកាសឮរាជរដ្ឋាភិបាលថ្មី ស្របច្បាប់ជាផ្លូវការ កងកម្លាំង នគរបាលយើងទាំងអស់ត្រូវខិតខំធ្វើយ៉ាងណាផ្ដល់សន្តិសុខ សុវត្ថិភាពល្អ ឱ្យមានភាពរលូន ក្នុងរយៈការបោះឆ្នោត៕ដោយ៖ (CSB)

អត្ថបទដែលជាប់ទាក់ទង