សមត្ថកិច្ចខេត្តកំពង់ធំ ចាប់ថយន្តសាំយ៉ុងដឹកសត្វព្រៃខុសច្បាប់

កំពង់ធំ៖ សត្វព្រៃជាច្រើនក្បាល ត្រូវបានផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម យកទៅលែងក្នុងព្រៃឱ្យមានសេរីភាពវិញ បន្ទាប់ពី លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បញ្ជាឱ្យកងកម្លាំង កងរាជអាវុធហត្ថស្រុកបារាយណ៍ សហការជាមួយផ្នែក រដ្ឋបាលព្រៃឈើកំពង់ថ្ម ចាប់ថយន្តសាំយ៉ុងមួយគ្រឿងត្រូតពិនិត្យ ឃើញមានសត្វព្រៃ ខុសច្បាប់ជាច្រើនក្បាល។

សកម្មភាពចុះប្រតិបត្តិការបង្រ្កាបរថយន្តដឹកសត្វព្រៃ នេះបានធ្វើឡើងនៅវេលារសៀលថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៨ នៅចំនុច ភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងនោះសមត្ថកិច្ច ឃាត់បានរថយន្តម៉ាកសាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2N- 4820 រួមទាំងម្ចាស់រថយន្ត ឈ្មោះ តេង តៃ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានរឹបអូស សត្វព្រៃ រួមមានសត្វ សំពោចព្រៃ ចំនួន៩ ក្បាល ស្មើរនឹង២៣ គ.ក ២ បេ សត្វតុកែ មួយបេ ស្មើរនឹង ៥គ.កត្រូវបានប្រគល់ជូន ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ទទួលយកទៅរក្សាទុក កន្លែងមានសុវត្តិភាព ហើយមកដល់រសៀលថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានប្រលែងចូលព្រៃស្រង់ឱ្យមានសេរីភាព ហើយរស់នៅបែប ធម្មជាតិវិញ ។ដោយ៖ (CSB)

អត្ថបទដែលជាប់ទាក់ទង