ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនពាក់ព័ន្ធជួញដូរថ្នាំញៀន និងប្រើប្រាស់ដោយខុសច្បាប់

រតនគិរី÷ កងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តចុះបង្រ្កាបជួញមដូរគ្រឿងញៀននិងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់។

ប្រតិបត្តិការចុះបង្ក្រាបធ្វើឡើងនៅវេលាម៉ោង៩ៈ៣០នាទីព្រឹកថ្ងៃ១១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុង ភូមិភ្នំស្វាយ សង្កាត់អូរកន្សែង ក្រុងបានលុង។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ រួមមាន៖
ទី១.ឈ្មោៈ មិន នី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្នែរ
ទី២.ឈ្មោៈ ហេង សោវឌី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ
ក្រោយពីបានឃាត់ខ្លួនជនសង្ស័យ បានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំងពីរនាក់។

វត្ថុតាងដកហូតរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១កញ្ចប់តូច ទម្ងន់ ០.៥២ ក្រាម ទាំងសំបកថង់។

សមត្ថកិច្ចបន្តថា៖បន្ទាប់ពីសាកសួរជនសង្ស័យពីរនាក់រួចមកក៏ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោៈ អែម សុភី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងដកហូតរួមមាន:ម្យៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន២ ថង់ធំល្មម ទម្ងន់ ៤.១២ ក្រាម ទាំងសំបកថង់។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី៣នាក់ត្រូវសមត្ថកិច្ចជំនាញឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យដើម្បីកសាងសំណុំរឿងចាត់វិធាន ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖ (ហង្ស សុភាព)

អត្ថបទដែលជាប់ទាក់ទង