សំណួរ-ចម្លើយនៃអក្សរសិល្ប៍ខ្មែរ នេះជាចំណេះដឹងទូទៅមួយសម្រាប់អ្នកសិក្សាយល់ដឹង

ប្រភពផេក៖សមាគមអ្នកអក្សរសិល្ប៍កម្ពុជា – Cambodia Literati Association

សំណួរ-ចម្លើយនៃអក្សរសិល្ប៍ខ្មែរ

១/ តើអក្សរសាស្ត្រ និងអក្សរសិល្ប៍ មានលក្ខណៈខុសគ្នាយ៉ាងណា?

អក្សរសាស្រ្ត សម្តៅលើកម្រងវិជ្ជា ក្បួនគម្ពីរ ឬការសិក្សាអំពីអ្វី ដែលអធិប្បាយផ្សាយឡើងដោយអក្សរ ដូចជា ប្រវត្តិសាស្រ្ត ភូមិវិទ្យា ប្រវត្តិវិទ្យា ​សង្គមវិទ្យា ទស្សនវិជ្ជា ភាសា វេយ្យាករណ៍ រឿងកម្សាន្ត…។

អក្សរសិល្ប៍ ជាអត្ថបទទាំងឡាយណា ដែលអ្នកនិពន្ធ សរសេរ ហើយលើកយកបញ្ហាមនុស្សគ្រប់បែបយ៉ាង មកចោទនិងដោះស្រាយ ផ្សាយតាមរយៈសិល្ប៍វិធី ដែលសមស្របទៅតាមផលប្រយោជន៍ ឋានៈ វត្ថុបំណងណាមួយរបស់សង្គមជាដរាប។

ដូចនេះយើងឃើញថា អក្សរជាផ្នែកមួយនៃអក្សរសាស្រ្តព្រោះវា ក៏ជាកម្រងវិជ្ជាដែលសិក្សាអំពីសង្គមតាមរយៈអក្សរដែរ។

២/ តើការសិក្សាអក្សរសិល្ប៍ គេសិក្សាអំពីអ្វី? ដើម្បីអ្វី? ចូរបង្ហាញតាម រយៈរឿងណាមួយដែលលោកអ្នកចេះចាំ។

ការសិក្សាអក្សរសិល្ប៍ គឺគេសិក្សាអំពីមនុស្ស ដើម្បីមនុស្ស។

ការសិក្សាអំពីមនុស្ស មានន័យថា សិក្សាពីបញ្ហារបស់មនុស្ស ដែលបញ្ហាទាំងនោះមាន៖

– បញ្ហាស្នេហាដូចជារឿងសូផាត ទុំទាវ ផ្កាស្រពោន កុលាបប៉ៃលិន

– បញ្ហាជំនឿ ប្រពៃណី ទំនៀមទម្លាប់ ដូចជារឿង ឪពុកក្មេករើស កូនប្រសា ចៅផ្កាប់ត្រឡោក ភ្នំប្រុសភ្នំស្រី

– បញ្ហាសិទ្ធិសេរីភាព អធិតេយ្យភាព ដូចជារឿងកូលីកំណែន រឿង ភូមិតិរច្ឆាន ព្រះអាទិត្យថ្មីរះលើដែកនដីចាស់

–  បញ្ហាអយុត្តិធម៌ក្នុងសង្គម ដូចជារឿងបុរសពីរនាក់នៅផ្ទះជិតគ្នា ថៅកែចិត្តចោរ

–  បញ្ហាអសីលធម៌ក្នុងការរស់នៅដូចជារឿងល្បើកជុចនិងត្រី ច្បាប់ ផ្សេងៗជាដើម។

ដើម្បីមនុស្ស មានន័យថា ដើម្បីអប់រំមនុស្ស ការអប់រំមនុស្សនៅ ក្នុងស្នាដៃអក្សរសិល្ប៍ កើតឡើងតាមរយៈតួអង្គគំរូ ឬតាមដំណើររឿង។ ការបង្ហាញក្នុងស្នាដៃអក្សរសិល្ប៍ ធ្វើឱ្យយើងត្រាប់តាម ការធ្វើអំពើល្អ ឬ អាក្រក់ ឱ្យធ្វើតាមឬវៀរចាក។

ការអប់រំក្នុងស្នាដៃអក្សរសិល្ប៍នេះ ក៏អាចស្តែងឡើងតាមទម្រងនៃ គោលនិយមក្នុងស្នាដៃនីមួយៗដូចជា៖

– អក្សរសិល្ប៍បែបព្រាហ្មណ៍និយម អប់រំយើងឱ្យប្រកាន់ពាក្យសច្ច ឱ្យជឿលើអាទិទេពទាំងបី

– អក្សរសិល្ប៍បែបពុទ្ធនិយម អប់រំយើងឱ្យចេះស្រលាញ់សន្តិភាព ខន្តី អហិង្សា សាមគ្គីភាព ឱ្យជឿជាក់លើខ្លួនឯង ឱ្យវៀរចាកអំពើ អាក្រក់គ្រប់បែបយ៉ាង

– អក្សរសិល្ប៍បែបខេមរនិយម អប់រំយើងឱ្យមានគំនិតស្នេហាជាតិ ឱ្យស្រលាញប្រពៃណី ទំនៀមទម្លាប់របស់ខ្លួន ឱ្យមានសេខក្តីក្លា ហាន ឱ្យមានការជឿជាក់លើខ្លួនឯង

– ស្នាដៃច្បាប់​ ឧបទ្ទេសទាំងឡាយ អប់រំមនុស្សឱ្យមានសីលធម៌ល្អ គុណធម៌ល្អ ចរិយាធម៌ល្អ ប្រពៃណីប្រកាន់ភ្ជាប់។

៣/ គេថា សង្គមបែបណា អក្សរសិល្ប៍បែបនោះ ចូរបង្ហាញត្រួសៗ?

អ្នកនិពន្ធដែលជាអ្នកចេះបង្កើតស្នាដៃត្រូវចេះជ្រើសរើសយកព្រឹត្តិ ការណ៍ជាក់ស្តែងក្នុងសង្គមមកបង្ហាញដោយមិនមានការភូតភរកុហក បំភ្លើសពីការពិត។អ្នកនិព្ធតែងតែខិតខំបង្ហាញនូវអ្វីដែលការពិតដូចជា ធម្មជាតិ វណ្ណៈ ព្រឹត្តិការណ៍ផ្សេងៗ ទោះបីល្អក៏ដោយអាក្រក់ក៏ដោយ ក៏ អ្នកនិពន្ធត្រូវតែយកមកបង្ហាញដោយមិនមានការលាក់ឡើយ។

ការធ្វើបែបនេះមានលក្ខណៈតថ ប៉ុន្តែបើអ្នកនិពន្ធនិយាយខុសពី ការពិត គឺប្រាសចាក ស្នាដៃនោះគឺមានលក្ខណៈបដិតថ។ ឧទាហរណ៍ ដូចជារឿងទុំទាវ អ្នកនិពន្ធ លោកបានបង្ហាញពីប្រពៃណីទំនៀមទម្លាប់ ជំនឿ ជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាជនតាំងពីវណ្ណៈថ្នាក់ទាបរហូត  មកដល់វណ្ណៈថ្នាក់ស្តេចព្រះរាជា។

៤/ គេថា អក្សរសិល្ប៍ជាឃ្លាំងផ្ទុកនៅពុទ្ធិរបស់ខ្មែរគ្រប់បែបយ៉ាង ចូរឱ្យឧទាហរណ៍?

អក្សរសិល្ប៍ប្រជាប្រិយ ជាស្នាដៃអក្សរសិល្ប៍ទាំងឡាយណាដែល កើតឡើងនិងមានអត្ថិភាព ដោយមានការនិយាយតៗគ្នា ពីមនុស្សម្នាក់ មកមនុស្សម្នាក់ពីតំបន់មួយមកតំបន់មួយពុំស្គាល់ឈ្មោះអ្នកនិពន្ធកាល កំណត់តែងមិនច្បាស់លាស់។ ខ្លឹមសាររបស់វាលើកឡើងពីជីវភាព​របស់ ប្រជាជនដែលផ្ទុកទៅដោយការពិត តាមការប្រែប្រួលសង្គមដែល ប្រជា ជន លោករស់នៅ។

ដូច្នេះទើបយើងឃើញថា ស្នាដៃនោះមានផ្ទុកទៅដោយពុទ្ធិរបស់ ខ្មែរដូចជា៖

– ពុទ្ធិទាក់ទងនឹងការពន្យល់អំពីធម្មជាតិ ដូចជារឿងក្នុងទេវកថា និងនិទានកថាជាដើមដូចជា រឿងអ្នកតាទឹកអ្នកតាភ្នំ កំណើត រន្ទះ ព្រះចន្ទ្រ តាដក់ជាន់កូនក្រូច ភ្នំប្រុសភ្នំស្រី

– ពុទ្ធិទាក់ទងនឹងការពន្យល់អំពីនាមឋាន ប្រពៃណី ទំនាក់ទំនង ប្រវត្តិសាស្ត្រ ដូចជាក្នុងរឿងព្រេង ភ្នំនាងកង្រី ភ្នំសំពៅ ភ្នំតាម៉ៅ

– ពុទ្ធិទាក់ទងនឹងការពន្យល់អំពីដើមកំណើត ជនជាតិ ទឹកដី រឿង ព្រះថោងនាងនាគ

– ពុទ្ធិទាក់ទងនឹងការពន្យល់អំពី បទពិសោធន៍និងជីវភាពសង្គម រឿងនាយខ្វាក់នាយខ្វិន សុភាសិត៣០តម្លឹង ចៅផ្កាប់ត្រឡោក

– ពុទ្ធិទាក់ទងនឹងការពន្យល់អំពីជំនឿប្រពៃណីទំនៀមទម្លាប់រឿង ឪពុកក្មេករើសកូនប្រសា ចៅផ្កាប់ត្រឡោក

– ពុទ្ធិទាក់ទងនឹងការពន្យល់អំពីការដឹកនាំសង្គម រឿងគង់ហ៊ាន ធនញ្ជ័យ សង្គ្រាមគីង្គក់និងតាមព្រហ្ម។

៥/ តើអក្សរសិល្ប៍មានគោលនិយមអ្វីខ្លះ?

អក្សរសិល្ប៍ខ្មែរ ត្រូវបានអ្នកនិពន្ធ សរសេរចងក្រងឡើងទៅតាម លោកទស្សនៈ ដែលទទួលឥទ្ធិពលពីមជ្ឈដ្ឋានសង្គម។​ ការទទួលឥទ្ធិពលនេះ អ្នកនិពន្ធអាចទទួលគោលនិយមពីសាសនា ឬមនោគន៍វិជ្ជាណា មួយ។ ឆ្លងតាមន័យខាងលើនេះ អក្សរសិល្ប៍ខ្មែរមានគោលនិយមដូចជា៖

– អក្សរសិល្ប៍ខ្មែរបែបព្រាហ្មណ៍និយម

– អក្សរសិល្ប៍ខ្មែរបែបពុទ្ធិនិយម

– អក្សរសិល្ប៍ខ្មែរបែបខេមរនិយម

– អក្សរសិល្ប៍ខ្មែរបែបបរទេសនិយម

៦/ តើអក្សរសិល្ប៍ខ្មែរបែបព្រាហ្មណ៍និយមមានលក្ខណៈសម្គាល់ដូចម្តេច?

អក្សរសិល្ប៍ខ្មែរបែបព្រាហ្មណ៍និយម គឺជាស្នាដៃដែលអ្នកនិពន្ធ សរសេរឡើងនេះដោយទទួលឥទ្ធិពលពីទស្សននៃលទ្ធិសាសនាព្រាហ្មណ៍ ដើម្បីផ្សព្វផ្សាយនៃលទ្ធិសាសនាព្រាហ្មណ៍នោះវិញ។ ជាទូទៅស្នាដៃនេះ ច្រើនពោលដល់អាទិទេពទាំងបីអង្គ មានព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវ។ អត្ថ បទច្រើនសរសេរជាភាសាសំស្ក្រឹត ក្នុងដំណើររឿងអក្សរសិល្ប៍ខ្មែរបែប ព្រាហ្មណ៍និយមនេះ មានលក្ខណៈជាខ្មែរ ដោយអ្នកនិពន្ធ លោកបាន បញ្ចូលនូវឧត្តមគតិ មនោសាស្រ្ត និន្នាការរបស់ខ្មែរ ប្រកបដោយហេតុ ភេទ សិល្ប៍សាស្រ្តប្លែកៗ ដែលខ្លួនធ្លាប់មានពីមុនមក។

លក្ខណៈសម្គាល់នៃអក្សរសិល្ប៍ខ្មែរបែបព្រាហ្មណ៍និយម៖

ក/ ការផ្តើមរឿង

អ្នកនិពន្ធផ្តើមរឿងដោយបង្ហាញពីឥទ្ធិពលរបស់អាទិទេពណាមួយ ក្នុងចំណោមអាទិទេពទាំងបីធំៗ។

ខ/ តួរឿង

តួអង្គ: តួអង្គឯកជាអាទិទេព តួអង្គព្រះវិស្ណុចាប់កំណើតជាមនុស្ស បើកើតជាមនុស្សប្រុស ជាមនុស្សអស្ចារ្យ តួអង្គផ្សេងទៀតមានដូចជា ឥសី យក្ស សត្វ ជាដើម។

ដំណើររឿង: វែងអន្លាយ ចម្បាំងដោយប្រើយុទ្ធសាស្រ្តអស្ចារ្យ

ទីកន្លែង: ជាកន្លែងអស្ចារ្យដូចជា ក្រុងព្ធយុធ្យា ព្រៃហេមពាន្ត ឋាន បាតាល កន្លែងជាច្រើនទៀតដែលទាក់ទងទៅនឹងទីឋានប្រទេសឥណ្ឌា។

ចំណោទបញ្ហា: ទំនាស់វិបត្តិរវាងសភាវល្អនិងអាក្រក់

សម្រាយបញ្ហា: ដោះស្រាយដោយធ្វើសង្រ្គាម សងសឹកគ្នា ដោយ ប្រើសិល្ប៍សាស្រ្តអស្ចារ្យ ដោយមានអន្តរាគមន៍ពីកម្លាំងក្រៅខ្លួន ករណី បញ្ហានោះ ដោះស្រាយមិនចេញ។

ស្នេហា:មកពីឥទ្ធិពលអាទិទេពជាអ្នកឈ្នះបានទទួលស្នេហាៗច្រើន ជាហេតុនាំឱ្យមានបញ្ហាទំនាស់វិបត្តិ។

កម្សត់: កើតឡើងដោយទំនាស់វិបត្តិ រវាងសភាវល្អនិងអាក្រក់ ច្បាំង ទាស់ទែងគ្នា ធ្វើឱ្យមានទារុណទាំងសងខាង ទាំងផ្លូវកាយនិងចិត្ត។

ឧត្តមគតិរឿង: អប់រំមនុស្សឱ្យជឿលើអាទោទេព កម្លាំងក្រៅខ្លួន បណ្តុះគំនិតសងសឹកគ្នា ហើយជឿថាទុក្ខសោក ល្អ អាក្រក់ របស់យើង អាទិទេពជាអ្នកផ្តល់ឱ្យ និងឱ្យប្រកាន់ពាក្យសច្ចៈ។

គ/ បញ្ចប់រឿង

អ្នកនិពន្ធបានបញ្ចប់រឿងដោយ ឱ្យតួអង្គតំណាងសភាវល្អជាអ្នក ឈ្នះសភាវអាក្រក់ ដូចរឿងរាមកេរ្តិ៍ព្រះរាមជាសភាវល្អជាដើម។

៧/ ចូរបង្ហាញពីឥទ្ធិពលព្រាហ្មណ៍មកលើជីវភាពសង្គមខ្មែរ?

លទ្ធិសាសនាមានឥទ្ធិពលមកលើសង្គមខ្មែរ យ៉ាងជ្រាលជ្រៅបំផុត សាសនានេះ បានហូរជ្រាបចូលក្នុងជីវភាពសង្គមខ្មែរ  តាមរយៈប្រពៃណី ទំនៀមទម្លាប់ ធ្វើឱ្យប្រជាជនប្រតិបត្តិលាយឡំគ្នានិងជំនឿខ្មែរសុទ្ធសាធ រហូតមកដល់បច្ចុប្បន្ននេះដូចជា៖

– ពិធីបង្កក់ប្រសិទ្ធិពរជ័យ ជញ្ជត់ព្រលឹង អន្ទងព្រលឹង

– ពិធីសែនព្រេន មង្គលការ បង្វិលពពិល ស្លាធម៌ បាយសី

– ពិធីសែនព្រេនមានរានទេវតាជាច្រើនថ្នាក់

– ពិធីរំលាយសព ផ្គុំរូប ព្យាបាលជំងឺ ប្រើមន្តអាគមន៍ ស្រោចទឹក សកតោះផ្លុំ រំដោះគ្រោះ លើករាសី

– ប្រើប្រាស់ភាសាសំស្ក្រឹត តាមរយៈសិលាចរឹក។

៨/ តើអក្សរសិល្ប៍ខ្មែរបែបពុទ្ធនិយមមានលក្ខណៈសម្គាល់ដូចម្តេចខ្លះ?

អក្សរសិល្ប៍ខ្មែរបែបពុទ្ធនិយម ជារឿងរ៉ាវផ្សេងៗដែលទាក់ទងទៅ នឹងការលើកយកទ្រឹស្តីពុទ្ធសាសនាមកធ្វើជាគោល ដែលទ្រឹស្តីទាំងនោះ ស្ថិតនៅក្នុងគម្ពីរព្រះត្រៃបិដក មានលក្ខណៈជាពុទ្ធវចនៈសុទ្ធសាធសរសេរ  ជាភាសាបាលី។ តាមរយៈអ្នកនិពន្ធបានលើកយកទស្សនកម្មផល បញ្ហា បុណ្យបាប ផលល្អអាក្រក់ មកចោទនិងដោះស្រាយជាដើម។

អក្សរសិល្ប៍ខ្មែរបែបពុទ្ធនិយមមានលក្ខណៈសម្គាល់ដូចជា៖

ក/ ការផ្តើមរឿង

អ្នកនិពន្ធផ្តើមរឿងដោយធ្វើបទនមស្ការ និងមានតំណាលថាព្រះ អង្គទ្រង់គង់ក្នុងទីអារាមណាមួយ ហើយទ្រង់សម្តែងអតីតជាតិរបស់ព្រះ អង្គទៅកាន់ពុទ្ធបរិស័ទ។

ខ/ តួរឿង

តួអង្គ: តួអង្គឯកប្រុសជាពោធិសត្វ តួអង្គឯកស្រីជាកន្សៃសារពេជ្ញ និងមានតួអង្គផ្សេងៗទៀតជាមនុស្ស ទេវតា យក្ស សត្វ ជាដើម។

ទីកន្លែង: ជាកន្លែងអស្ចារ្យ នគរពារាណសី នគរតក្កសីលា នគរសិម្ពិលី  ព្រៃហេមពាន្ត ព្រៃគិរីវង្គត់…។

ចំណោទបញ្ហា:  ទំនាស់វិបត្តិពោធិសត្វ និងសង្គមមនុស្ស ទំនៀម ទម្លាប់ កម្មពៀរ …។

ដោះស្រាយបញ្ហា: តាមបែបសីលធម៌ អប់រំមនុស្ស ឱ្យមានចិត្ត សន្តិភាព ខន្តី អហិង្សា…។

ស្នេហា:ក្នុងរឿងពុទ្ធនិយមសុទ្ធសាធជាស្នេហាបរិសុទ្ធ គូអតីតជាតិ

កម្សត់: កើតឡើងដោយការព្រាត់ប្រាស់តាមរយៈសង្គមមនុស្ស កម្ម ពៀរឬទំនៀមទម្លាប់…។

ឧត្តមគតិ: ដំណើររឿងបានអប់រំមនុស្ស  ឱ្យស្គាល់បុណ្យបាប ស្រលាញ់សន្តិភាព ធ្វើអំពើល្អវៀរចាកអំពើអាក្រក់ ខំប្រឹងតស៊ូព្យាយាម ជឿជាក់លើកម្លាំងឬសមត្ថភាពខ្លួនឯង។

គ/ បញ្ចប់រឿង

អ្នកនិពន្ធ លោកបានបញ្ចប់រឿងដោយមានការសជាតិតួអង្គល្អជា ព្រះពោធិសត្វនិងកន្សៃសារពេជ្ញ តួអង្គអាក្រក់ជាទេវទត្តនិងនាងចិញ្ចា។

៨/ តើអក្សរសិល្ប៍ខ្មែរបែបខេមរនិយម មានលក្ខណៈសម្គាល់ដូចម្តេច?

អក្សរសិល្ប៍ខ្មែរបែបខេមរនិយម ជាអត្ថបទអក្សរសិល្ប៍ដែលបង្ហាញ ពីជីវភាពជាក់ស្តែងរបស់ខ្មែរ ស្របទៅតាមវប្បធម៌ សង្គមធម៌ អក្សរសិល្ប៍ ខ្មែរជារបស់ខ្មែរពិតៗ។ វាជារឿងតថមួយ ដែលឆ្លុះបញ្ចាំង ពីសង្គមបរិយា កាស ប្រពៃណី ទំនៀមទម្លាប់ ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងការប្រកប អាជីវកម្មរបស់ខ្មែរពិតៗ។

អត្ថបទខ្មែរច្រើនសរសរជារឿងប្រលោមលោកពាក្យរាយ តែក៏អាច មានពាក្យកាព្យខ្លះដែរ រឿងនោះសម្រាប់អានកម្សាន្តផង និងសម្រាប់អប់រំ ទូន្មានប្រៀបប្រដៅផងដែរ។ អត្ថបទសរសេរជាភាសាខ្មែរទំនើប ពាក្យសម្តី របស់អ្នកស្រុកថ្នាក់ខ្ពស់ កណ្តាល ទាប ពុំសូវមានប្រើភាសាសំស្រ្កឹត បាលី ដែលពិបាកអាននោះទេ។

លក្ខណៈសម្គាល់នៃអក្សរសិល្ប៍ខ្មែរបែបខេមរនិយមដូចជា៖

ក/ ការផ្តើមរឿង: អ្នកនិពន្ធផ្តើមរឿងទៅតាមតថភាពជាក់ស្តែង។

ខ/ តួរឿង

តួអង្គ: មានតួអង្គជាមនុស្ស ចាប់ពីមនុស្សជាន់ទាបបំផុតក្នុងសង្គម រហូតដល់អភិជន តួអង្គអមនុស្សមាន ខ្មោច ព្រាយ បិសាច អ្នកតា ទេវតា និងតួអង្គ យក្ស សត្វ ជាដើម ដែលតួអង្គទាំងនោះតំណាងឱ្យមនុស្ស ឬ ជីវភាព ក្នុងសង្គមមនុស្ស…។

ទីកន្លែង: ដំណើររឿងប្រព្រឹត្តទៅនៅក្នុងភូមិស្ថាននៃស្រុកខ្មែរ តែក៏ មានទីកន្លែងអច្ឆរិយខ្លះៗដែរ។

ចំណោទបញ្ហា: ជាទំនាស់វិបត្តិដែលកើតក្នុងជីវភាពរបស់មនុស្សប្រ ចាំថ្ងៃ ដូចភាពអយុត្តិធម៌ ជំនឿ ប្រពៃណី ការរំលោភសិទ្ធិ សេរីភាព និយាយរួមទំនាស់អ្នកខ្លាំង និងអ្នកខ្សោយ។

ដោះស្រាយបញ្ហា:  ការដោះស្រាយដោយតួអង្គ ពឹងផ្អែកទៅលើ សមត្ថភាពផ្ទាល់ខ្លួន គឺដោយគ្មានអន្តរាគមន៍ពីកម្លាំងក្រៅខ្លួន។ វិធីដោះ ស្រាយអាចមានសន្តិវិធីដោយប្រើប្រាជ្ញាជាមូលដ្ឋាន ដោយកម្លាំងសាមគ្គី ជាដើម។

ស្នេហា:ស្នេហារវាងមនុស្សនិងមនុស្សកើតឡើងទៅតាមបែបទម្លាប់  ជាតិ។

កម្សត់:  កើតឡើងដោយការធ្វើទារុណកម្ម ការបំបិទសិទ្ធិសេរីនៃតួ អង្គមានអំណាច ទៅលើតួអង្គដែលទន់ខ្សោយ។

ឧត្តមគតិ:បានលើកយកបញ្ហាលោកិយសច្ចមកចោទនិងដោះស្រាយ​ដូចនេះជម្រើសនៃរឿងបានអប់រំឱ្យមនុស្ស៖

មានសីលធម៌ល្អ ស្រលាញ់ភាពយុត្តិធម៌ ធ្វើអំពើល្អ

ស្អប់ខ្ពើមអំពើអយុត្តិធម៌ ជឿជាក់លើខ្លួនឯង

ខំប្រឹងតស៊ូព្យាយាម រស់នៅឱ្យមានអធិបតេយ្យភាពស្មើគ្នា

គ/ បញ្ចប់រឿង

ការបញ្ចប់រឿង គឺអប់រំ អ្នកអាន អ្នកស្តាប់ អ្នកសិក្សា តាមបែប គតិបណ្ឌិត ។ ការបញ្ចប់តាមបែបប្រលោមទំនើប មានឈ្នះចាញ់ទៅ តាមការពិតជាក់ស្តែងនៃបញ្ហាដែលអ្នកនិពន្ធ បានឆ្លុះបញ្ចាំងជាទូទៅ អំពើល្អឈ្នះអំពើអាក្រក…។

៩/ ហេតុអ្វីអក្សរសិល្ប៍ត្រូវមានលក្ខណៈជាតិ?

អក្សរសិល្ប៍ជា មុខវិជ្ជាមួយ ដែលមានមុខងារស្វែងរកសេចក្តីសុខ ឱ្យមនុស្សជាតិ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត តាមរយៈការកម្សាន្តសប្បាយ និងការអប់រំ។ ម្យ៉ាងវិញទៀតជាមុខវិជ្ជាអក្សរសិល្ប៍នេះជាផ្នែកមួយនៃ វប្បធម៌ ដែលស្នាដៃនីមួយៗ លើកយកបញ្ហាសង្គមមកចោទនិងដោះ ស្រាយដូចនេះតាមរយៈនៃការឆ្លុះបញ្ចាំងក្នុងស្នាដៃ ដើម្បីរួមចំណែកនៃ ការអប់រំ អ្នកអាន អ្នកស្តាប់ អ្នកសិក្សា ​អ្នកនិពន្ធត្រូវតែបញ្ច្រៀបអំពី ទស្សនជាតិ ចិត្តគំនិតជាតិ ប្រពៃណី ទំនៀមទម្លាប់ជាតិ ឱ្យអ្នកអាន អ្នកស្តាប់ អ្នកសិក្សា បានយល់បានស្គាល់ និងមានចិត្តស្រលាញ់លើ   វប្បធម៌ជាតិខ្លួន។

យ៉ាងនេះដើម្បីឱ្យខ្លឹមសារ​នៃស្នាដៃរឹងមាំ អ្នកនិពន្ធត្រូវចាំបាច់ តែ បញ្ចូលលក្ខណៈជាតិឱ្យបានច្រើនបំផុត។

១០/ តើលក្ខណៈជាតិក្នុងអក្សរសិល្ប៍ស្តែងឡើងយ៉ាងដូចម្តេច?

អក្សរសិល្ប៍មានលក្ខណៈជាតិជាស្នាដៃដែលបានបង្ហាញលក្ខណៈ ពិសេសរបស់ជាតិមួយខុសប្លែកពីបរទេស តាំងពីជំនឿ ប្រពៃណី ទំនៀមទម្លាប់ ទស្សនសង្គ​មព្រលឹងជាតិឱ្យមានភាបស្ថិតស្ថេរជាអមត។

លក្ខណៈជាតិក្នុងអក្សរសិល្ប៍ស្តែងឡើងតាមរយៈអត្ថន័យនិងអត្ថរូប មានខ្លឹមសារទាំងនេះ បានលើកឡើងពីប្រវត្តិសាស្រ្ត ភូមិសាស្រ្ត វប្ប ធម៌ ធម្មជាតិ…ធ្វើជាកម្មវត្ថុឆ្លុះបញ្ចាំងក្នុងក្របខ័ណ្ឌជាប្រធានបទជាតិ ទោះជាស្តែងឡើងតាមរយៈ កំណាព្យក្តី ចម្រៀងក្តី សិល្បៈផ្សេងៗក្តី ឬ បែបណាក៏ដោយ។

លក្ខណៈជាតិដែលជ្រាលជ្រៅជាងនេះទៅទៀតគឺការបង្ហាញនៅ រូបារម្មណ៍តាមរយៈវិធីតែងនិពន្ធ ដែលបង្កប់នូវខ្លឹមសារជាតិផ្ទាល់។

អត្ថបទដែលជាប់ទាក់ទង