ពិធីបញ្ចុះបឋមសិលា​កសាងប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេកថ្មី ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម

កំពង់ចាម៖ ពិធីបញ្ចុះបឋមសិលា​កសាងប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេកថ្មី ស្ថិតនៅភូមិរំលេច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី គណៈស្នងការ លោកនាយការិយាល័យ លោកអធិការ អធិការរង និងលោកនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីនៃអធិការដ្ឋាន ស្រុកកំពង់សៀម ព្រមទាំងតាជីយាយជី ផងដែរ។

ដោយឡែកចំពោះសមិទ្ធផលថ្មី ដែលបាននឹងកំពុងរៀបចំសាងសង់នេះ គឺមានអគារដែលជាកន្លែង ធ្វើការងាររដ្ឋបាលរបស់មន្ត្រីនគរបាល ដើម្បីបង្ក លក្ខណៈងាយស្រួល ក្នុងការអនុវត្តការងារជំនាញ នាពេលបច្ចុប្បន្ន អគារដែលត្រូវសាងសង់នេះមានបណ្ដោយ ៩ម៉ែត្រ និងទទឹង ១១ម៉ែត្រ ធ្វើអំពីឥដ្ឋ ប្រក់​ក្បឿង ជាគម្រោងរបស់ក្រសួងមហាផ្ទៃ ដែលមាននាយកដ្ឋានស្ថាបនា នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ហើយអគារចាស់ពីមុន គឺជាអគារប៉ុស្តិ៍ដែលមានស្ថានភាពចាស់ទ្រុឌទ្រោមខ្លាំងមិនសក្តិសមជាកន្លែងធ្វើការងារនិងផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋជាហេតុធ្វើឲ្យមិនមានប្រសិទ្ធភាព ការងារ និងការគោរពវិន័យមានការធ្លាក់ចុះ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ស្នងការ បានណែនាំ ដល់ក្រុមជាងសាងសង់ឱ្យមានគុណភាព និងស្តង់ដារ បច្ចេកទេស ដែលក្រសួងបានកំណត់៕

ss5

អត្ថបទដែលជាប់ទាក់ទង