ឯកឧត្តម​ គួច​ ចំរើន ​ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំជាមួួយ អង្គភាពប្រឆាំងអំពើពុករលួយ​ ដើម្បីសង្កេតការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៨-២០១៩​

កំពង់ចាម៖ នៅព្រឹកថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០១៨​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំ ជាមួួយ អង្គភាពប្រឆាំងអំពើពុករលួយ​ និងមន្ទីរពាក់ព័ន្ធ ស្ដីពីការសង្កេតការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៨-២០១៩​ ដែលប្រឡងនៅថ្ងៃទី ២២ សីហា ខាងមុខនេះ​ ។

ឯកឧត្តម​ គួច​ ចំរើន​ បានលើកឡើងថា​ ការងាររបស់សមត្ថកិច្ច ត្រូវការពារសុវត្ថិភាពដោយទទួលខុសត្រូវ​ខ្ពស់​ កុំធ្វើអ្វីឲ្យបេក្ខជនប្រឡង មានកាភ័យខ្លាចបាត់បង់ស្មារតី ក្នុងការប្រឡង និងម្យ៉ាងទៀតយើងត្រូវត្រៀមនូវពេទ្យ ដើម្បីសង្គ្រោះនៅតាមមណ្ឌលប្រឡងនីមួយៗ​ ឲ្យមាន ប្រសិទ្ធិភាពខ្ពស់។ អ្វីដែលយកចិត្តទុកដាក់នោះ គឺ​ការ ការពារនូវរបស់របរ​ ដូចជាមធ្យោបាយធ្វើដំណើរ របស់ បេក្ខជនប្រឡង មានទំនុកចិត្តខិតខំប្រឹងប្រែងប្រឡង យកនិទ្ទេសល្អ។Ss5

 

អត្ថបទដែលជាប់ទាក់ទង