កិច្ចប្រជុំពិភាក្សាលើការងារផលិតអំបិល ក្នុងខេត្តកំពត

កំពត៖ ព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើការងារផលិតអំបិល ក្នុងខេត្តកំពត។

ក្នុងកិច្ចប្រជុំ មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យ និងសហគមន៍អ្នកផលិតអំបិលកំពត សរុប១៥នាក់។

-កិច្ចប្រជុំនេះមានគោលបំណងសិក្សាពីបញ្ហាប្រឈមក្នុងការផលិតអំបិលនាពេលបច្ចុប្បន្ន ព្រមទាំងស្វែងរកបទពិសោធន៍ និងជម្រើសនានា ពីប្រទេសជិតខាង ដើម្បីបន្តនិរន្តភាពសម្រាប់ផ្គត់ផ្គង់អំបិលក្នុងប្រទេសឲ្យបានគ្រប់គ្រាន់។

អត្ថបទដែលជាប់ទាក់ទង