លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល រួមទាំងសប្បុរសជននានា រៀបចំនូវពិធីបុណ្យទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃ២៣អង្គ តំណាង២៣វត្តនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល រួមទាំងសប្បុរសជននានា រៀបចំនូវពិធីបុណ្យទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃ២៣ អង្គ តំណាង២៣វត្ត នៅក្រុងប៉ោយប៉ែត ធ្វើឡើងនៅក្នុងវត្តរស្មីរតនារាម ហៅវត្តអូរនាង នៅព្រឹកថ្ងៃទី១២ ខែ កក្តដា ឆ្នាំ២០១៨ នៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

នៅក្នុងឱកាសបុណ្យចូលព្រះវស្សាតាមលក្ខណៈប្រពៃណីព្រះពុទ្ធសាសនា និងឈានចូលមកដល់នាពេលខាងមុខ ដែលត្រូវបានគោរពប្រតិបត្តិ របស់ពុទ្ធបរិស័ទគ្រប់ៗរូបនោះ ។ លោកឧត្តមសេនីយ៍ត្រីអ៊ុសុផល ស្នងការរងខេត្តបន្ទាយមានជ័យ និង លោក ឧកញ៉ា ឡាច ប៊ុនលីម អគ្គនាយកសំណង់ផ្ទះល្វែងមានជ័យ និងលោកជំទាវ រួមទាំងសមាជិក សមាជិការ ពុទ្ធិបរិស័ទ បានរៀបចំនូវពិធីបុណ្យទៀនព្រះវស្សា ដើម្បីធ្វើការវេរប្រគេន ដល់វត្តចំនួន ២៣វត្តនៅទូទាំងក្រុងប៉ោយប៉ែត ដោយក្នុងមួយវត្តៗទទួលបានទេយ្យទាន មានទៀន១គូ ស្លាដក១ ទឹកសុទ្ធ ២យួរ ថវិកា១៥ម៉ឺនរៀល តាជីយាយជី ៣០នាក់ ក្នុងម្នាក់២ម៉ឺនរៀល និងជួយកសាងវត្តរស្មីរតនារាម(វត្តអូរនាង) ៥០ម៉ឺនរៀល។

ចំពោះពិធីបុណ្យទៀនព្រះវស្សា ដែលបានប្រព្រឹត្តទៅនៅថ្ងៃនេះ គឺរៀបចំឡើងដោយ នូវមហាកុសលដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ និងសមាជិកសមាជិការពុទ្ធិបរិស័ទទាំងអស់ និងឧទ្ទិសកុសលផលបុណ្យ ជូនបុព្វការីជន ដែលបានចែកឋាន ឲ្យមកទទួលផលបុណ្យទាំងឡាយ នៅក្នុងឱកាសបុណ្យចូលព្រះវស្សា ឆ្នាំ២០១៨ នេះ៕SN

 

អត្ថបទដែលជាប់ទាក់ទង