ជនជាតិ Finland មានការសប្បាយចិត្តយ៉ាងខ្លាំង នៅពេលសមត្ថកិច្ចបំពេញតួរនាទី ស្វែងរកកាបូបគាត់បានមកវិញ

កំពង់ចាម៖ នៅថ្ងៃទី ១១ ខែកក្ដដា ឆ្នាំ២០១៨ វេលាម៉ោង៧ៈ១០នាទី កម្លាំងផែនការងារគ្រប់គ្រងជនបរទេស សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ចាម បានទទួលបណ្តឹងពីឈ្មោះ PINOMAKI TEEMU KALERVO ភេទ ប្រុស អាយុ ២៦ ឆ្នាំជនជាតិ Finland មុខរបរសិស្ស ស្រុកកំណើត ភូមិ TamPere ឃុំ Kullervanuato21 ស្រុក Tampere ខេត្តTampere (គោលបំណងមកទេសចរណ៍ ) បច្ចុប្បន្ន ស្នាក់នៅផ្ទះសំណាក់ មេគង្គក្រូស៊ីង ស្ថិតក្នុងភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ប្តឹងក្នុងករណី ជ្រុះបាត់កាបូប កាលពីថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៨ វេលាម៉ោង៤ៈ៣៩នាទី ពេលធ្វើដំណើរពីស្រុកស្ទឹងត្រង់ មកដល់ក្រុងកំពង់ចាម ទើបដឹងថាបាត់កាបូប ក្នុងកាបូបមាន៖

– លិខិតឆ្លងដែនចំនួន ១ច្បាប់ ( មិនចាំលេខ )។
– ទូរស័ព្ទដៃ ចំនួន ១គ្រឿង ។

ករណីនេះជំនាញបានធ្វើការស្រាវជ្រាវ ក្រោយពីការស្រាវជ្រាវ និងផ្សព្វផ្សាយ រហូតមកដល់ម៉ោង ៨ៈ៣០នាទីថ្ងៃដដែរ យើងទទួលបានដំណឹងថាមានប្រជាពលរដ្ឋរើសបាននៅមុខវត្តកំពង់ចន្លុះ ឃុំពាមជីកង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង៩ៈ០០នាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានជូនជនបរទេសនោះ ទៅទទួលយកសម្ភារទាំងអស់ដែលបាត់នោះ និងបានប្រគល់ជូនទៅម្ចាស់ដើមវិញហើយ ដោយមិនមានបាត់បង់អ្វីនោះទេ ។

Ss5

អត្ថបទដែលជាប់ទាក់ទង