បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

កំពង់ធំ៖ មានករណីបុរសម្នាក់ចងក ធ្វើអត្តឃាតសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ បង្ករឲ្យមានការភ្ញាក់ ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច មកចោមរោមមើលសាកសព កាលពីវេលាព្រឹកម៉ោង៦ និង០០នាទីត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះ ដែលបានធ្វើអត្តឃាតចងកសម្លាប់ខ្លួន មានឈ្មោះ ឃឹម ហេង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ឪពុកឈ្មោះ ឃឹម ខន កំព្រាម្តាយ ប្រកបមុខរបរធ្វើស្រែចំការ នៅថ្ងៃកើតហេតុ ..។
យោងតាមសាក្សីដែលជាប្អូន បង្កើតរបស់ជនរងគ្រោះ ឈ្មោះ ឃឺម ស្រីពៅ បានរៀបរាប់ប្រាប់ថា មុនពេល កើតហេតុ បងប្រុសឈ្មោះ ឃឹម ហេង បានអង្គុយផឹកស្រានៅជាមួយមិត្តភត្កិរបស់ខ្លួនដល់ម៉ោងប្រហែល២១និង ០០នាទី ក្រោយមកក៏បានសុំមិត្តភក្តិទៅផ្ទះវិញ ដោយពុំមានការឈ្លោះប្រកែកគ្នាឡើយ លុះដល់ព្រឹកថ្ងៃទី១២ ប្អូនស្រីបានឡើងទៅលើផ្ទះ ក៏ស្រាប់តែប្រទះឃើញ បងប្រុសរបស់ខ្លួន ចងក និងក្រម៉ា ព្យូរនៅនិងជញ្ជាំង ទើបនស្រែកប្រាប់ឳពុកជនរងគ្រោះនិងរាយការណ៍ជូនសមត្ថកិច្ច ។

សមត្ថកិច្ចនៃអធិការដ្ឋានស្រុកសន្ទុក បានដឹកនាំកម្លាំងជំនាញ ចុះទៅពិនិត្យសាកសព នៅទីតាំងកើតហេតុ ដោយមានការចូលរួម ពីសំណាក់ ប៉ុស្តិ៍រដ្ឋបាលឃុំព្នៅ មេភូមិ មេឃុំ ចូលរួមពិនិត្យសាកសព ដោយជំហ៊ាន ដំបូងសមត្ថកិច្ច បានសណ្ឋានថា ជនរងគ្រោះបានធ្វើអត្តឃាត ចងកសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដ មែន ដោយសារតែការផឹកសុរាច្រើជាប្រចាំ បណ្តាលឲ្យខូចសសៃប្រសាតខួរក្បាល ទើបចង់កសម្លាប់ខ្លួន ។
ក្រោយពីពិនិត្យរួចសាកសពជនរងគ្រោះ សមត្ថកិច្ចនៃអធិការស្រុកសន្ទុក បានធ្វើកំណត់ហេតុ ប្រគល់សាកសព ជូនគ្រួសារសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕CSB:SLH

អត្ថបទដែលជាប់ទាក់ទង