មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន ចំពោះមុខដល់កងកម្លាំងក្រោមឱវាទ

កំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដាឆ្នាំ២០១៨ នៅសាលប្រជុំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ធំ ដែលមានសមាសភាពអញ្ជើញចូលរួមមកពីមេបញ្ជាការ គ្រប់កងឯកភាព និងស្ថាប័នចំណុះ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំសរុបចំនួន ១០២នាក់ ។

បន្ទាប់ពី ឯកឧត្តម អស់លោក-លោកស្រី ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបណ្ដាស្ថាប័នកង ឯកភាពឡើងរាយការណ៍រួចមក ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗរួមមាន ៖
១- ចាត់តាំងកងកម្លាំងសហការការពារឱ្យបាន សន្តិសុខ សុវត្ថិភាព ក្នុងពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកចូល ក្នុងបញ្ចីបេតិកភណ្ឌពិភពលោកដែល នឹងប្រារព្ធធ្វើនៅប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី១៥ ខែកក្កដា ខាងមុខនេះ ហើយក៏ត្រូវមាន កងកម្លាំងចូលរួមក្នុងកម្មវិធីនេះចំនួន ១០០ នាក់ ផងដែរ ។
២- ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត ។ ដាច់ខាតមិនត្រូវប្រើប្រាស់មធ្យោបាយរបស់អង្គភាព ឬរថយន្តដែលមានស្លាកលេខខេមរៈភូមិន្ទចូលរួមក្នុងសកម្មភាពឃោសនាបោះ ឆ្នោតរបស់គណបក្សនយោបាយណាមួយជាដាច់ខាត ។
៣- ត្រូវត្រៀមខ្លួន និងឯកសារពាក់ព័ន្ធដើម្បីទៅបោះឆ្នោតឱ្យបានគ្រប់់ៗគ្នា ។
៤-ត្រូវចាត់តាំងប្រចាំការ-ប្រចាំបញ្ជាត្រៀមកងកម្លាំងចល័តអន្តរាគមន៍ដោះស្រាយយថាហេតុផ្សេងៗដែលអាចកើតមានឡើង នៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងតាមបទបញ្ជារបស់ថ្នាក់លើ ។ដោយ៖ (CSB)

 

អត្ថបទដែលជាប់ទាក់ទង