ត្រីស្រែ១០០គីឡូក្រាមមានត្រីក្រាញ់ ផ្ទួក អណ្តែង អន្ទង់និងកូនត្រីពូជចំនួន៥០០០០ក្បាល ផ្សេងទៀតមានត្រីប្រលូង ឆ្ពិន និងត្រីការហែ ត្រូវបានចាក់លែងនៅក្នុងអាងទឹកតាំងក្រសាំង(៦មករា) ក្នុងទិវាមច្ឆាជាតិឆ្នំា២០១៨

កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ការលែងកូនត្រីជាង៥០០០០ក្បាល និងត្រីមេពូជចម្រុះចំនួន១០០គីឡូក្រាមមានត្រីក្រាញ់ ផ្ទួក អណ្តែងនិងអន្ទង់ មួយចំនួន នៅក្នុងអាងតាំងក្រសាំង(ទំនប់៦មករា) ស្ថិតនៅភូមិក្បាលបី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅក្នុងការប្រារព្ធ ទិវាមច្ឆាជាតិឆ្នាំ ២០១៨នេះ គឺជាការអភិរក្សធនធានមច្ឆជាតិ មួយដ៏សំខាន់ និងបង្ហាញមហាជនឱ្យឃើញពីភាពសម្បូរបែបនៃធនធានជលផល នៅកម្ពុជាផងដែរ។

ថ្លែងនៅក្នុងទិវាមច្ឆាជាតិលើកទី១៦ នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នំា២០១៨នេះ ឯកឧត្តម សុខ លូ អភិបាល ខេត្តកំពង់ធំ មានប្រសាសន៍ថា៖ អាងទឹកតាំងក្រសាំង(៦មករា)នេះគឺមានអត្ថប្រយោជន៍ខ្លាំងព្រោះវាអាចស្តុបទឹកបានចំនួន ៣០.០០០.០០០ម៉ែត្រត្រីគុណ មានទ្វាទឹកមេ២កន្លែង សំណង់បង្ហៀ១កន្លែង មានលទ្ធភាពជួយស្រោចស្រព្វផ្ទៃដីរដូវ វស្សាចំនួន ៩៨៦៩ហិកតា និងផ្ទៃដីស្រែប្រាំង២០១៩ហកិតា អ្នកទទួលផលចំនួន១៨ភូមិ ស្មើរ និង៤ឃុំមានប្រជាពលរដ្ឋ១៤១៨គ្រួសារ ដែលមានមនុស្ស៤៧៣៦នាក់។

ហើយក៏មានសក្កានុពលសម្រាប់ជម្រក និងអភិរក្សត្រីមេពូជ និងជីវៈចម្រុះក្នុងទឹករស់នៅបានយូអង្វែង។

ឯកឧត្តមបន្តថា៖ ការលែងកូនត្រីជាច្រើនក្បាលនិងត្រីមេពូជក្នុងពិធីនេះគឺស្របពេលរដូវបិទឡូនេសាទទូទាំងប្រទេសលើកលែងតែការនេសាទ ជាលក្ខណៈគ្រួសារដើម្បីបង្កលក្ខណៈឱ្យហ្វូងមច្ឆាជាតិ មានលទ្ធភាពពងកូនបន្តពូជ ពង្សទុកសម្រាប់ឆ្នាំក្រោយទៀត។

លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានលើកឡើងថា នៅទិវាមច្ឆាជាតិ១កក្តដាថ្ងៃនេះមន្ទីរកសិកម្មបានចាក់លែង ត្រីមេពូជចំនួន១០០គីឡូ និងកូនត្រីមេពូជចំនួន ៥ម៉ឺនក្បាមានត្រីឆ្ពិន ៤០០០០ក្បាល ត្រីប្រលូង៥០០០ក្បាល និងត្រីការហែ ៥០០០ក្បាលដើម្បីធ្វើឱ្យអាងទឹកនេះកាន់តែសម្បូរត្រីដែជាប្រយោជន៍ បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ សូម

បញ្ជាក់ថា៖នៅក្នុងឆមាសទី១ ឆ្នាំ២០៨នេះទទួលបានប្រមូលផលត្រីសរុបចំនួន៣៤៣៥០តោន កើនឡើង១០% បើប្រៀបធៀប រយៈពេលដូច គ្នាឆ្នាំ២០១៧ ក្នុងនោះផលនេសាទគ្រួសារ ក្នុងដែននេសាទចំនួន២៩៩៥០តោន ផលនេសាទគ្រួសារតាម វាលស្រែចំនួន ៤៤០០តោន។

ការអភិវឌ្ឍវារីវប្បកម្មៈផលនេសាទវារីវប្បកម្មចំនួន១២;៧៥០តោន កើនឡើង១៥% ធៀប២០១៧មានកសិដ្ឋានផលិតកូនត្រីពូជ ចំនួន២កន្លែង ដែលផលិតបានកូនត្រី២៥០០០០ក្បាល ចិញ្ចឹមត្រីក្នុងស្រះចំនួន៤៨០ស្រះចំនួនចិញ្ចឹកក្នុងបែ ៤៨៣បែ ចិញ្ចឹម កន្ធាយបាន៨០០០ក្បាល ចិញ្ចឹមក្រពើបាន១៦៧៥០ក្បាល អន្ទង់២៨តោន កង្កែប០៦តោន! លោកបានអំពាវនាវ៕ ដោយ៖ (CSB)

 

អត្ថបទដែលជាប់ទាក់ទង