សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ប្រារព្ធកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងពិធីប្រគល់ប័ណ្ណអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន រវាងសាកលវិទ្យាល័យ, វិទ្យាស្ថានបច្ចេកទេសវិជ្ជាជីវៈ ចំនួន ១៧គ្រឹះស្ថាន

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសមាគមមិត្តភាព កម្ពុជា-ចិន ក្នុងបរិវេណព្រឹទ្ធសភា ជាប់ក្រុមប្រឹក្សាធម្មនុញ្ញ។

សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ហៅកាត់ UI បានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងពិធីប្រគល់ប័ណ្ណអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងតំណាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងតំណាងសាកលវិទ្យាល័យ, វិទ្យាស្ថានបច្ចេកទេសវិជ្ជាជីវៈ ចំនួន១៧ គ្រឹះស្ថានឧត្តមសិក្សា នៃប្រទេសចិន។

ដើម្បីចូលរួមក្នុងការលើកកម្ពស់គុណភាពអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) បានសហការជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថានបច្ចេកទេសវិជ្ជាជីវៈ នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន១៧ គ្រឺះស្ថានឧត្តមសិក្សា ក្នុងការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជាឱ្យទៅបន្តការសិក្សានៅប្រទេសចិន។

បន្ទាប់បានរៀបចំពីផ្សព្វផ្សាយស្ដីពី ការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិន រួចមកកាលពីពេលព្រឹកថ្ងៃដដែលនេះដែរ ជាលទ្ធផល នៃការផ្តល់អាហារូបករណ៍នេះដែរ ឃើញថាមានសិស្ស និស្សិតមួយចំនួនធំ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏បានចុះឈ្មោះទទួលយកអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនផងដែរ។

ជាមួយគ្នានេះដែរ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ក៏បានផ្តាច់ជ្ញាចិត្តចូលរួមកម្ពស់គុណភាពអប់រំនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល ដើម្បីបង្កើននូវធនធានមនុស្ស សម្រាប់ជាគ្រឹះនៃការអភិវឌ្ឍសង្គមជាតិតទៅមុខទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង