អគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្តរចាប់ជនជាតិវៀតណាមប្រុសស្រី១១នាក់ទៀតដែលមកលួចស្នាក់ព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់

ភ្នំពេញ៖នៅរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៤ និង ៣៥ នាទីនេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ៖

ហាងកោសជប់ និងម៉ាស្សា ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានពិនិត្យឃើញមាន​ ជនបរទេសចំនួន ១១នាក់ ស្រី ១០នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅនិងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

ក្រុមប្រតិបត្តិការបានបញ្ជូនជនបរទេសចំនួន ១១នាក់ ស្រី ១០នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង