បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានធ្វើការប្រជុំផ្សព្វផ្សាយស្តីពីបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថ សិទិ្ធយោធិន និងករណីកិច្ចរបស់យោធិន

បន្ទាយមានជ័យ៖ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានធ្វើការប្រជុំផ្សព្វផ្សាយស្តីពីបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថ សិទិ្ធយោធិន និងករណីកិច្ចរបស់យោធិន រយៈពេល ០១ថ្ងៃ ដែលមានសមាសភាពនាយ-នាយរង និងពលអាវុធហត្ថ ចូលរួមចំនួន ១២០នាក់ ។ កម្មវិធីផ្សព្វផ្សាយនេះ ប្រាព្វឡើងក្រោមការឧទ្ទេសនាមដោយលោកវរសេនីយ៍ត្រី នៅ សំអាត អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ ឧទ្ទេសនាមប្រធានបទស្តីពី សិទិ្ធយោធិន និងករណីកិច្ចរបស់យោធិន និងលោកវរសេនីយ៍ត្រី ឡាក់ ភី នាយការិយាល័យទំនាក់ទំនងសាធារណៈ ឧទ្ទេសនាមប្រធានបទស្តីពី បទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ និងកាតព្វកិច្ចយោធា៕SN:SLH

  

អត្ថបទដែលជាប់ទាក់ទង