អាជ្ញាធរខេត្តក្រចេះបំផុសចលនា​ប្រជាពលរដ្ឋ​ដាំដើមឈើនៅតាម​​​លំ​នៅដ្ឋាន និងទីសាធារណៈ ឱ្យបានច្រើនដើម្បីធ្វើឱ្យទៅក្រុងមានភាពបៃតង

ក្រចេះ៖ ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្តដា ​ដែលខេត្តក្រចេះរៀបចំធ្វើនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ​ឯកឧត្តម វ៉ា ថនអភិបាល ខេត្តក្រចេះបានចលនាប្រជាពលរដ្ឋ សូមនាំគ្នា ​ចូលរួមដាំដុះកូនឈើ នៅតាមមូលដ្ឋាន- ទីអារាម -សាលារៀន -ទីសាធារណៈ-គឺបង្កើនការដាំកូនឈើនឹងកូនឈើហូបផ្លែឱ្យបានច្រើន។

​ឯកឧត្តម អភិបាល ខេត្ត​ មានប្រសាសន៍ទៀតថា៖ជាមួយនឹងការដាំដុះនេះយើងក៍ត្រូវថែរក្សាការពារឈើដែលយើងមានស្រាប់​ ដើម្បីប្រែក្លាយតំបន់រស់នៅ ឲ្យមានគំរប់ពណ៌បៃតងស្រស់បំព្រង នឹងបានជាទីជំរកសម្រាប់មនុស្សឬសត្វរស់នៅ ព្រោះថាធនធានព្រៃឈើ សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោក ទ្រី សុភក្រ័ នាយខណ្ឌ័រដ្ឋបាលព្រៃឈើក្រចេះ បានបញ្ជាក់​ថា៖បច្ចុប្បន្នសង្កេតឃើញប្រជាពលរដ្ឋយើង ​ចូលរួមបានច្រើន​ ក្នុងការដាំដើមឈើឡើងវិញ ដើម្បីជាសុភមង្កល និងសេចក្តីសុខចំរើននៃប្រទេសជាតិយើង អោយសមស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស យល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នឹងនាំគ្នាថែរក្សធនធានសម្បត្តិធម្មជាតិ។
លោកស្រីសំណាងប្រជាពលរដ្ឋនៅភូមិព្រែកតាអាំឃុំបុសលាវស្រុកចិត្របុរីខេត្តក្រចេះ បានបញ្ចាក់ថា៖កិច្ចការងារជារៀងរាល់ឆ្នាំមានខណ្ឌ័រដ្ឋបាលព្រៃឈើនឹងអាជ្ញាធរពាក់ពន្ធ័បានប្រារព្វពិធីបុណ្យរុក្ខទិវា៩កក្កដាជារៀងរាល់ឆ្នាំ ដែលអាចបំផុសស្មារតី​ប្រជាពលរដ្ឋឲ្យកាន់តែចេះស្រលាញ់ព្រៃឈើ លើកកំពស់ស្មារតីចូលរួមថែរក្សាការពារ ព្រៃឈើដែល មាន​​ស្រាប់។

សូមបញ្ជាក់ថា៖ខេត្តក្រចេះឆ្នាំ២០១៨នេះ បានជ្រើសយកទីតាំងវត្តពោរធិ ស្ថិតនៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្តបុរី ដើម្បីប្រារុព្ឋពិធីដាំដើមឈើប្រណិតចំនួន៥ប្រភេទ ដែលមានកូនឈើចំនួន២០២០ដើម ដែលដាំលើផ្ទៃដីចំនួន ២ហិតា ក្នុងបរិវេណវត្ត និងចែកជូនឲ្យប្រជាពលរដ្ឋយកទៅដាំតាមផ្ទះនឹងតាមដង់ផ្លូវសាធារណៈ បន្ថែម ​ ទៀត​។
KH :SLH

   


​​

អត្ថបទដែលជាប់ទាក់ទង