ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមចុះសួរសុខទុក្ខ កម្មករកម្មការិនី៤៦នាក់ដែលដួលសន្លប់ក្នុងរោងចក្រ

កំពង់ចាម៖កម្មករកម្មការិនី៤៦នាក់ក្នុងនោះ៥នាក់ជាស្ត្រីមានផ្ទៃពោះដួលសន្លប់ក្នុងរោងចក្រដេរស្បែកជើងជូហួយនៅស្រុកព្រៃឈរស្រ្តីជាកម្មការិនីចំនួន ៤៦ នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ក្នុងរោងចក្រឈ្មោះ«ជូហួយ»ស្ថិតក្នុងភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៨។

ក្រោយពីទទួលដំណឹងកើតហេតុករណីដួលសន្លប់ខាងលើនេះ គឺឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានចុះទៅកាន់មន្ទីរពេទ្យបង្វែកស្រុកព្រៃឈរ ជាមន្ទីរពេទ្យកំពុងទទួលសង្រ្គោះស្រ្តីជាជនរងគ្រោះខាងលើដើម្បីសួរសុខទុក្ខ។

លោក ឈឿន វ៉ាន់ថន ប្រធានការិការិយាល័យសុខាភិបាលស្រុកព្រៃឈរបានឲ្យដឹងថា ស្រ្តីជាជនរងគ្រោះ នៃការដួលសន្លប់នេះ គឺមានអាការ:អស់កម្លាំងខ្សោយៗ ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដ។ ដោយខ្លះថាអាចបណ្តាលពីក្លិនកាវបិទទ្រនាប់ជើង និងខ្លះថាបណ្តាលពីធ្វើការច្រើនម៉ោងពេក។

លោក ចេង ហ៊ាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលយុវ:នីតិសម្បបទាខេត្តកំពង់ចាមបានឲ្យដឹងដែរថា តាមការពិនិត្យជាក់ស្តែងនៅមន្ទីរពេទ្យ និងខាងក្នុងរោងចក្រខាងលើ គឺស្រ្តីរងគ្រោះទាំងនោះមានស្ថានភាពដំបូងតឹងទ្រូង ងងឹតមុខ និងវិលមុខ។ ក្នុងចំណោមនោះមានលក្ខណ:ធ្ងន់ធ្ងរឈានដល់ព្យួរស៊ីរ៉ូ និងដាក់ខ្យល់អុកស៊ីសែនពី ពីរ ទៅបីនាក់។ ប៉ុន្តែមកទល់ម៉ោងជាង៣រសៀលថ្ងៃទី ១២ ដដែលនេះ គឺគាត់មានធូរស្បើយឡើងវិញហើយ។

លោកប្រធានមន្ទីរបានបន្តថា ផ្តើមឲ្យមានការដួលសន្លប់លើស្រ្តីជាកម្មការិនីនេះ គឺទំនងជាបណ្តាលពីការខ្វះប្រព័ន្ធខ្យល់ចេញចូល ក្នុងរោងចក្រ គឺធ្វើឲ្យការដកដង្ហើមរបស់ពួកគាត់ជាជនរងគ្រោះ មិនទទួលបានខ្យល់អុកស៊ីសែនគ្រប់គ្រាន់៕
Ss5:SLH

អត្ថបទដែលជាប់ទាក់ទង