ប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ គួរតែមានការប្រុងប្រយ័ត្ន ចំពោះភ្លៀងខ្យល់កន្ទ្រាក់ នាពេលខាងមុខ!

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ អាកាសធាតុ អួអាប់ ភ្លៀង ខ្យល់ កំពុងគ្របដណ្តប់ពេញទូទាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ហើយនៅព្រឹកនេះ ភ្លៀង ខ្យល់មានសភាពខ្លាំងជាងរាល់ថ្ងៃ ដែលបានអូសបន្លាយរយៈពេលប្រមាណជាមួយសប្តារហ៍មកហើយ តែយ៉ាងណាជាមួយនិងអាកាសធាតុនេះ មិនទាន់មានរបាយកាណ៍ពីផលបះពាល់ធ្ងន់នៅឡើយគិតត្រឹមព្រឹកនេះ ក្រៅតែពីមានការជនផ្លូវខ្លះៗតិចតួចប៉ុណ្ណោះ ហើយជាមួយគ្នានេះដែរ ក៏ស្ថិតក្រោមការតាមដានយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរស្រុកឃុំ ដោយចុះពិនិត្យតាមប្រព័ន្ធលូរំដោះទឹកសំខាន់ៗ ដើម្បីស្វែងយល់ពីមូលហេតុក្រែងមានការជន់លិច ងាយស្រួលក្នុងការមានវិធាការស្តារទាន់ពេលវេលា។

ហើយសម្រាប់ដីចិញ្ចើមផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា ដែលបង្ករដោយទឹកភ្លៀងហូរច្រោះនោះនៅប្រលប់ថ្ងៃទី១០ម្សិលមិញ ត្រូវបានក្រុមកាងារសាធារណៈការចុះជុសជល់ទាំងយបរួចរាលហើយ ដើម្បីជាសវាងគ្រោះថ្នាក់ដល់អ្នកធ្វើចរាចរណ៍។

ហើយក្រៅពីកន្លែងហូរច្រោះបាក់ដីនេះក្នុងស្រុកកំពង់សិលា មិនមានការលិចលង់បង្កដោយអាកាសធាតុនេះឡើយ រាប់ទាំងចំនុចឃុំស្ទឹងឆាយដែលធ្លាប់លិចរាល់ឆ្នាំផងដែរ។

ជាមួយនិងអាកាស់ធាតុនេះ នៅក្នុងស្រុកព្រៃនប់ ស្របពេលដែលភ្លៀងនៅបន្តធ្លាក់ជោកជាំ ផ្លូវលំចូលទៅភូមិព្រែកក្រាញ់ឃុំសាមគ្គី ត្រូវបានលិចទឹកចំងាយប្រមាណជា២០០ម៉ែត្រ តែយ៉ាងណាមិនបង្កបះពាល់ដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋឆ្លងកាត់ឡើយ ។

ហើយសម្រាប់ប្រជុំជនវាលរេញវិញ ក៏មិនមានការជន់លិចដែរ ស្របពេលដែលអាជ្ញាធរមូលដ្ឋានដឹកនាំដោយលោក សរ កក្កដា អភិបាលស្រុកបានដាក់គ្រឿងចក្រកាយដឹកកាកសំណល់ផ្សេងៗ ចេញតាមប្រព័ន្ធលូសំសំខាន់ៗតាមបណ្តោយផ្លូវជាតិលេខ៣ ដែលជាប្រភពរំដោះទឹកយ៉ាងសំខាន់ចេញពីប្រជុំជនវាលរេញ ។

ជាមួយនិងសកម្មភាពនេះពលរដ្ឋ និងសង្ឈឹមថាក្នុងឆ្នាំនេះនិងមិនមានការជន់លិចដូចឆ្នាំកន្លងទៅឡើយ ទោះបីជាភ្លៀងនៅបន្តរធ្លាក់ទៀតយ៉ាងណាក៏ដោយ ។ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង