ពិធីសំណេះសំណាលសួរសុខទុក្ខ និងជួយឧបត្ថម្ភ ដល់នាយ នាយរងអាវុធហត្ថចូលនិវត្តន៍ ចំនួន៤៥នាក់

កណ្តាល៖ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជការដ្ឋាន កងរាជអាវុធហត្ថខេត្តណ្តាល បានប្រារព្ធពិធីសំណេះសំណាល សួរសុខទុក្ខ ដល់ នាយ នាយរង អាវុហត្ថចូលនិវត្ត មានជំងឺ និងជួបការលំបាក អបអរសាទរខួបលើកទី២៥ ថ្ងៃកំណើតកងរាជអាវុធហត្ថ(១៤កក្កដា១៩៩៣ ១៤កក្កដា២០១៨) ចំនួន ៤៥ នាក់ ។

អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ម៉ៅ ភិរុណ ប្រធានកិត្តិយស និង ឯកឧត្តម ឈៀ ស៊ីតារា ប្រធានសមាគមន៍អតីតយុទ្ធជន ខេត្តកណ្តាល ដែលជានិច្ចកាល ឯកឧត្ដមៗ តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងគ្រប់រូប ក៏ដូចជា អតីតយុទ្ធជន និង ក្រុមគ្រួសារដោយគ្មានការរើសអើង។

ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់់ នាយ នាយរងអាវុធហត្តចូលនិវត្តន៍មានជំងឺ និងជួបការលំបាកនៅទីបញ្ជាការខេត្ត ចំនួន ៤៥ នាក់ អស់ថវិកា សរុប ជាង១៤លាន រៀល និងសម្ភារមួយចំនួនទៀតរួមមាន៖ ទឹកសុទ្ធ មី ក្រមា ទឹកផ្លែឈើ ។

ក្នុងពិធីសំណេះសំណាលនេះ លោកឧត្តមសេនីយ៍មេបញ្ជាការ និងជាអនុប្រធាន សអក ខេត្ត បានពាំនាំមកនូវការសាកសួរសុខទុក្ខ និង ការជូនពរជ័យ ពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ឯកឧត្ដមនាយឧត្តសេនីយ៍ សៅ សុខា ឯកឧត្តម ម៉ៅ ភារុណ ប្រធានកិត្តិយស និង ឯកឧត្តម ឈៀ ស៊ី ដារ៉ា ប្រធានសមាគមន៍អតីតយុទ្ធជន ខេត្តកណ្តាល ជូនចំពោះ នាយ នាយរង អាវុធហត្ថ និវត្តជន និង ក្រុមគ្រួសារទាំងអស់ សូមឲ្យអោយជួបតែសេចក្តីសុខ ចំរើន ចៀសផុត ជំងឺដង្កាត់ទាំយឡាយ៕

អត្ថបទដែលជាប់ទាក់ទង