អគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បើកសិក្ខាសាលាស្ដីពី បច្ចេកទេសការដាំដុះដំណាំបន្លែខុសរដូវ

កំពត៖ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ មានបើកអង្គសិក្ខាសាលាមួយ ស្ដីពីបច្ចេកទេសការដាំដុះដំណាំបន្លែខុសរដូវ ក្រោមការរៀបចំឡើងដោយនាយកដ្ឋានដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

សិក្ខាសាលានេះ មានរយៈ០២ថ្ងៃ មានសមាជិកចូលរួមជាមន្ត្រីបច្ចេសកសិកម្មមកពីខេត្តចំនួន០២ គឺខេត្តកំពត និងខេត្តកណ្ដាល។ ក្នុងគោលបំណងផ្សព្វផ្សាយបច្ចេកទេសមួយចំនួនដែលបានរកឃើញថ្មីៗ ដើម្បីឱ្យសិក្ខាកាមទាំងអស់នោះ ក្លាយជាមន្ត្រី បច្ចេកទេសសម្រាប់យកចំណេះដឹងពីអង្គសិក្ខាសាលានេះទៅផ្សព្វផ្សាយបន្តជូនដល់កសិករ។

អត្ថបទដែលជាប់ទាក់ទង