ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន និងលោកជំទាវ បាននាំយកអំណោយដ៏ថ្លៃថ្លា ផ្តល់ជូនស្នងការនគរបាល

មណ្ឌលគិរី៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ផ្តល់ជូនដល់ លោកឡោ សុខា ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការចែកជូនដល់អធិការដ្ឋាននគរបាល​ក្រុងស្រុកទាំង៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោក​ទាំង២ ក្នុងកិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងដំណើរការ​យុទ្ធនាការឃោសនា និងដំណើរ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨ខាងមុខនេះ ។

-ដោយក្នុងមួយអធិការដ្ឋានក្រុងស្រុក ក្នុងមួយវរសេនាតូចនគរបាលការពារព្រំដែនគោក​ ទទួល​បានសម្ភារៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួន រួមមានៈ​ អង្ករ ២០០​គីឡូក្រាម, ត្រីខ ០១កេះធំ, ទឹកត្រី, មី, ប៊ីចេង និងអាវភ្លៀង ។
-ដោយឡែកស្នងការដ្ឋាននគរបាលខេត្តទទួលបានអាវរងារចំនួន ៥០អាវ ដើម្បីផ្តល់ជូនកម្លាំងអន្តរាគមន៍ចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួល​បានអាវរងារចំនួន ០១ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង