ឃាត់ខ្លួនជនសង្ស័យម្នាក់រក្សាទុកគ្រឿងញៀនខុសច្បាប់ និងរកឃើញថ្នាំម្សៅក្រាមសថ្លា៤កញ្ចាប់

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០១៨ ម៉ោងប្រហែល ១៣និង៣០ នាទី ត្រង់ចំណុចផ្លូវបេតុង ក្រុមទី៣ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។មានករណីរក្សាទុកនូវសារធាតុញៀន កើតឡើង១លើក បង្កឡើងដោយជនសង្ស័យ ១នាក់ ស៊ីវិល ថ្មើរជើង ។

ជនសង្ស័យ ឈ្មោះ រ៉ុង រ៉េនូ ហៅកៃ ភេទ ប្រុសអាយុ៣៤ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។វត្ថុតាងចាប់យក៖ ក្រាមសរថ្លាចំនួន ៤កញ្ចប់ថង់តូចសង្ស័យថាជាគ្រឿងញៀន។

ជនសង្ស័យត្រូវបាន នគរបាលប៉ុស្តិ៍ នាំខ្លួនមកសួរនាំប៉ុស្តិ៍កសាង សំណុំរឿងបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិកាដ្ឋាននគរបាលខណ្ឌដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន និងបន្តនិីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង