ម្នាក់ជាប់ខ្នោះ ម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ករណីលួចកាត់ខ្សែភ្លើង

ភ្នំពេញ៖ ម្នាក់ជាប់ខ្នោះ ម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ករណីលួចកាត់ខ្សែភ្លើង បង្កឡើងដោយជនសង្ស័យចំនួន២ នាក់ ស៊ីវិល ថ្មើរជើងនៅថ្ងៃទី ១១ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៨និង៣០នាទីនៅចំណុចឃ្លាំងរោងចក្រភូមិក្បាលដំរី ២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះ អង្គ រ៉ាវៃ ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។(ឃាត់ខ្លួននៅថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០១៨ វេលាម៉ោង ១៥និង០០ នាទី)។
ជនសង្ស័យទី ២ មានឈ្មោះ ហ៊ីត ភេទប្រុសអាយុប្រហែល ២៥ ឆ្នាំមុខរបរដើររើសអេតចាយ ស្នាក់នៅបន្ទប់ជួលភូមិចំការឳឡឹក ២ សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ។(គេចខ្លួន)

ជនរងគ្រោះឈ្មោះ អាំង ទី ភេទប្រុសអាយុ ៤៣ ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះលេខ41A ផ្លូវ51BT ភូមិសន្សំកុសល្យ ២ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

សំភារៈបាត់បង់ខូចខាតខ្សែភ្លើងប្រើប្រាស់ភ្លើង៣ហ្វា ប្រវែង ១០ម៉ែត្រ ៣ខ្សែ. ខ្សែភ្លើង ២ ហ្វា ប្រវែង ៥ម៉ែត្រ៣ខ្សែ និងឌីសង់ទ័រ ចំនួន២ (បានប្រគល់ឱ្យជនសង្ស័យជនរងគ្រោះវិញហើយ)។

សំភារៈបន្សល់ទុក ៖ សោរអក្សរ T ១ដើម .ដង្កាប់សំរាប់កាត់ខ្សែភ្លើងចំនួន១ .ដង្កាប់ជំពុះសេកចំនួន១ . កាំបិតប៊័ងតោចំនួន១. សោរមាត់លេខ១១ ចំនួន១. និងពូថៅដងឈើ១(ជារបស់ជនសង្ស័យ)។

ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ននិងបន្តអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង