១ថ្ងៃ សមត្ថកិច្ចបង្ក្រាប​បទល្មើស​គ្រឿងញៀន​​២៦​ករណី​ ឃាត់​ខ្លួនមនុស្ស៤៤​នាក់

​ភ្នំពេញ​៖​ ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ច បានបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅទូទាំងប្រទេស បានចំនួន ​២៦​ករណី​ និងឃាត់​ខ្លួនមនុស្ស៤៤​នាក់ផងដែរ។ នេះបើយោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដែលចេញផ្សាយកាលពីរសៀល ​ថ្ងៃ​ទី​១២ កក្កដា ម្សិលមិញ។

ផ្អែកតាមរបាយការណ៍ខាងលើ ក្នុងអំឡុកចុះប្រតិបត្តិការ សមត្ថកិច្ចរឹបអូសវត្ថុ​តាងបាន មេ​តំ​ហ្វេ​តា​មីន​(ice)ចំនួន ៨០,៥៨​ក្រាម​ និង​២៦​កញ្ចប់​តូច​, ​មេ​តំ​ហ្វេ​តា​មីន​(wy)ចំនួន​ ២៩,៧៩​ក្រាម រួមទាំងឧបករណ៍ និងសម្ភារបម្រើឲ្យគ្រឿងញៀនមួយចំនួនទៀត​។​
ចំពោះ​ប្រភេទ​បទល្មើស​ រួមមាន៖ ជួញដូរ​១៤​ករណី​ ឃាត់ខ្លួន២១​នាក់​ (​ស្រី​២​នាក់​) និងប្រើប្រាស់​១២​ករណី​ ឃាត់ខ្លួន២៣​នាក់។​

បច្ចុប្បន្នជនសង្ស័យដែលឃាត់ខ្លួនទាំងនោះ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីសាកសួរ និងចាត់វិធានការទៅតាមនីតិវិធី៕

ដោយ៖ NR(SLH)

 

អត្ថបទដែលជាប់ទាក់ទង