ស្ត្រីម្នាក់ត្រូវបាន នគរបាលក្រុងសំរោង ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ឧត្តរមានជ័យ៖ ស្ត្រីម្នាក់ត្រូវបាន នគរបាលក្រុងសំរោង ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនហេតុការណ៍នេះបាន ធ្វើកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នៅចំណុចផ្លូវលេខ៤ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង និងប៉ុស្ថិ៍នគរបាលរដ្ឋបាលអូរស្មាច់បានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះឈីន រី អាយុ២៨ឆ្នាំ រស់នៅភូមិខាងលើ។  ក្រោយេពេលឃាតខ្លួន ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទយ៉ាម៉ា មេតំហ្វីតាមីន WY ចំនួន ៦៧១ គ្រាប់ ម៉ាទឹកកក ០១កញ្ចប់ធំ និង ០៤កញ្ចប់តូច ថវិកា ៤០៥,០០០ រៀល ទូរស័ព្ទដៃ ០២គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ សមត្ថកិច្ចកំពុង កសាងសំនុំរឿងបញ្ចូនបន្ដ៕ដោយBRT(CSC)

អត្ថបទដែលជាប់ទាក់ទង