អត់ការងារធ្វើ! បុរសម្នាក់លួចឆ្កឹះសោទ្វារផ្ទះគេ ចូលយកទ្រព្យសម្បត្តិ ត្រូវអ្នកជិតខាងឃើញ ដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចាត់ការបន្ត!

រាជធានីភ្នំពេញ ៖ ​បុរសម្នាក់មកលេងផ្ទះមិត្តភ័ក្ត តែឃើញម្ចាស់ផ្ទះដែលនៅជិតនោះចេញទៅបាត់អស់ ស្រាប់បែកគំនិត ឆ្កឹះសោទ្វារផ្ទះ លួចយកទ្រព្យសម្បត្តិគេ ស្រាប់តែម្ចាស់គេមកវិញ ឃើញសោរទ្វាររបើក ក៏ស្រែកផ្អើលឆោឡោ ដល់អ្នកជិតខាងឃើញបុរសសង្ស័យនោះ ទើបនាំគ្នាជួយចាប់បានតែម្ដង ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកវាយខ្នោះជនសង្ស័យ រួចនាំយកទៅប៉ុស្តិ៍ដើម្បីសាកសួរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ល្ងាច ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨នេះ ត្រង់ចំណុចក្នុងផ្ទះជួលលេខ៨៩ ផ្លូវលំជាប់របងរោងចក្រអគ្គិសនីទី២ ក្រុម០១ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោមបានប្រាប់ឲ្យដឹងថា ជនសង្ស័យបានឃាត់ខ្លួនបាន ឈ្មោះ ចុង គឹមលាង ភេទប្រុស អាយុ​២៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ និងមានផ្ទុកសារធាតុញៀន ក្នុងទឹកនោម បន្ទាប់ពីធ្វើតេសទឹកនោមរួចហើយ។
បុរស​ជនគ្រោះអាយុប្រហែល៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុន ​ស្នាក់នៅ ​(ចំណុចកើតហេតុខាងលើ) ។

​សម្ភារបាត់បង់រួមមាន អាយឌីចំនួន ០១គ្រឿង និងកាបូបលុយ ១ និងកាបូបស្ពាយ ពណ៌ខ្មៅ ១ ដែលមានឯកសារប្រវត្តិរូបការងារ-ល- ត្រូវបានសមត្ថកិច្ចដកហូតយកវិញបាន និងប្រគល់ជូនម្ចាស់វិញ។

បើយោងតាមសម្តីម្ចាស់បន្ទប់ជួលរៀបរាប់បំភ្លឺអោយសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានចេញពីបន្ទប់រួចចាក់សោទ្វាបន្ទប់ធម្មតា រួចចេញទៅក្រៅបាត់ ដោយមិនដឹងមានគេលួចគ ឆ្កឹឹះសោទ្វារបន្ទប់ជួលរបស់គាត់ចូលរកមើលពេញបន្ទប់ លួចយកសម្ភារមួយចំនួនទៀត ។ ក្រោយមក គាត់ក៏បានត្រលប់មកបន្ទប់វិញ រួចឡើងទៅមើល ក៏ឃើញសោទ្វាររបើក ក៏មានការផ្អើល ឆោឡោ ដល់អ្នកជិតខាងឃើញ ជួយនាំគ្នាចាប់បានតែម្ដង ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកវាយខ្នោះ ជនសង្ស័យ រួចនាំយកទៅប៉ុស្តិ៍ដើម្បីសាកសួរ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ចុង គឹមលាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោមឃាត់ខ្លួនដើម្បីសាកសួរ រួចបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿង ចាត់ការតាមនីតិវិធី ៕ (អត្ថបទ AhBoYz រូបភាព នូ បូរ៉ា)

 

អត្ថបទដែលជាប់ទាក់ទង