ខេត្តព្រះសីហនុ បានប្រារព្ធពិធីអបអរសាទរពិធីបុណ្យរុក្ខទិវា ដាំដើមឈើសរុបចំនួន២២០០ដើម

ព្រះសីហនុ៖ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងទីអារាមវត្តឧត្តមប្រឹក្សា ហៅវត្តព្រែកក្រាញ់ ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានរៀបចំពិធីអបអរសាទរពីធីបុណ្យរុក្ខទិវា ក្រោមវត្តមានជាគណៈធិបតី ឯកឧត្តម ជាម ហ៊ីមប្រធានក្រុប្រឹក្សារ ខេត្តព្រះសីហនុ ឯកឧត្តយន្ត មីន អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីសំណាក់ អភិបាករងខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាពការយាល័យ ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ​​ និងសិក្សារនុសិស្សជាច្រើននាក់ ។

តាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់សោម នៅក្នុងការប្រារពអបអរសាទរពិធីបុណ្យរុក្ខទិវានេះ មានការដាំកូនឈើ៤ប្រភេទ សរុបចំនួន២២០០ដើមក្នុងផ្ទៃដី២ហិតា ដោយក្នុងនោះ ក៏កូនឈើ៥ប្រភេទ មាន ដើមគគី បេង ក្រញូង ធ្នុង និងនាងនួន ចំនួន៥ដើម ដែលជាការព្រះប្រទានផ្ទាល់ពីសម្តេចព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្យ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕ដោយ៖ (វ៉ើន កញ្ញា)

 

អត្ថបទដែលជាប់ទាក់ទង