ថ្នាក់ដឹកនាំល្អ ឈ្លាសវៃក្នុងការទប់ស្កាត់នូវរាល់បញ្ហាអសន្តិសុខផ្សេងៗ ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ

ឧត្តមានជ័យ៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំ​ច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៨ ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ និង វិធានការចាំបាច់ក្នុងការអនុវត្តចំពោះមុខ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម  លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមមេបញ្ញជាការនៃកងកម្លាំងទាំង៣ប្រភេទ លោកអធិការដ្ឋាននគរបាលក្រុង ស្រុកនិងលោកមេប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ លោកប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុកទាំង៥ គ្រប់ស្ថាប័ននៅច្រកទ្វារអន្តរជាតិទាំង៣ ៕ដោយBRT(CSC)

អត្ថបទដែលជាប់ទាក់ទង