អភិបាលខេត្តកោះកុង ស្វាគមន៍ប្រតិភូ អង្គភាពប្រឆាំងអំពើពុករលួយ ត្រៀមរៀបចំផែនការ និងសកម្មភាព ក្នុងការចូលរួមសង្កេតការ ពេលប្រឡងសញ្ញាបត្រទុតិយភូមិ ខាងមុខនេះ

កោះកុង៖ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ប្រតិភូ អង្គភាពប្រឆាំងអំពើពុករលួយ ត្រៀមរៀបចំផែនការ និងសកម្មភាព ក្នុងការចូលរួមសង្កេតការ ពេលប្រឡងសញ្ញាបត្រទុតិយភូមិ នាពេលខាងមុខ នៅឯសាលាខេត្តកោះកុង ដោយមានការចូលរួមសំណាក់មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

ដោយ៖ NR:SLH

អត្ថបទដែលជាប់ទាក់ទង