សាហាវជាងសត្វទៅទៀត! ឪពុកតិរច្ឆានធ្វើទារុណកម្មនឹងចាប់រំលោភកូនស្រីបង្កើត ចំនួន២នាក់ ត្រូវសមត្ថកិច្ច ចាប់ដាក់ខ្នោះ ចាត់ការតាមផ្លូវច្បាប់

បន្ទាយមានជ័យ៖ កាលពីរសៀល ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៨ កម្លាំងនគរបាល ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលស្រុកឯកភ្នំ បានចាប់បញ្ជូន ជនសង្ស័យម្នាក់ឈ្មោះឡុង សុធា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទៅស្នងការនគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ក្នុងករណី រំលោភនិងធ្វើទារុណ កម្មលើកូនស្រីបង្កើតរបស់ខ្លួនដល់ទៅ២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះចំនួន ២នាក់នោះ ត្រូវជាកូនស្រីបង្កើត១/ឈ្មោះឡុង លីនតា ភេទស្រី អាយុ០៨ឆ្នាំ, ២/ឈ្មោះឡុង ដាឡែន ហៅណាំវ៉ា ភេទស្រី អាយុ០៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ៕HSP:SLH

 

 

អត្ថបទដែលជាប់ទាក់ទង