ព្រះសង្ឃមួយអង្គបានសុគតដោយសារខ្យល់គរ

សៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើ បានអោយដឹងថា ព្រះសង្ឃមួយអង្គបានសុគត នៅពេលកំពុងតាំងសមាធិ ហេតុការណ៍នេះកើតឡើងនាម៉ោង ៨ និង១០ នាទីព្រឹកថ្ងៃទី១៤ ខែកក្កដាឆ្នាំ ២០១៨នៅចំណុចស្នាក់បណ្តោះអាសន្នអាស្រមពើងតាគុយ ស្ថិតក្នុងភូបិទផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថា ព្រះសង្សរងគ្រោះ ព្រះនាម ពេជ្រ សុខអម មានព្រះជន្ន ៣៧ឆ្នាំ មានស្រុកកំណើត ឃុំ សង្កាត់ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅចំណុចកើតហេតុខាងលើ (ករណីនេះសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីខ្យល់គរ)។
ក្រោយពិនិត្យនិងកោសល្យវិច័យ សាកសពបានយកទៅតំកល់ទុករង់ចាំសាច់ញាតិមកទទួលយកធ្វើបុណ្យ៕ប៊ុនរិទ្ធី(SLH)

 

អត្ថបទដែលជាប់ទាក់ទង