សមត្ថកិច្ចស្រុកបារាយណ៍ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២

កំពង់ធំ៖ករណីចោរឆក់កាបូបយួរដៃយកទ្រព្យសម្បត្តិបានកើតឡើងកាលពី រសៀលថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៨ និងបញ្ជូនទៅកាន់ស្នការខេត្តកំពង់ធំនៅរសៀលថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៨ ខណៈដែលជនសង្ស័យប្រព្រឹត្តនៅភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ សមត្ថកិច្ច បានអោយដឹងថាៈជនរងគ្រោះឈ្មោះ វិន យ៉េង ភេទស្រី អាយុ២៨ឆ្នាំនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ ខុន ខួច ភេទប្រុស អាយុ១៩ឆ្នាំនៅភូមិព្រៃស្រង៉ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ និងបក្ស ពួកម្នាក់ទៀតកំពុងស្រាវជ្រាវ។
សម្ភារ:ដែលបាត់បង់មាន៖
១/លុយខ្មែរ៤៧ម៉ឺនរៀល, ២/លុយដុល្លា១៤២$,
៣/ទូរស័ព្ទIphone5s ចំនួន៣គ្រឿង,
៤/ទូរស័ព្ទសាំស៊ុង២គ្រឿង, ៥/ទូរស័ព្ទចុចពិល១គ្រឿង ៦/ដុំសាកថ្មទូរស័ព្ទ១គ្រឿង ៧/ស្ពីកខ័រ១គ្រឿង។
សភាពនៃរឿងហេតុ: មុនពេលកើតហេតុជនរង គ្រោះជិះម៉ូតូទៅលេងភូមិតាឌុក(ទំនប់) ហើយបានព្យួរកាបូបដែលមានដាក់សម្ភារ: ខាងលើ ព្យួរនឹងដៃម៉ូតូហើយអង្គុយលេងនៅក្បែរនោះ លុះដល់ពេលកើតហែតុស្រាប់តែជនសង្ស័យមានគ្នាពីរនាក់បានមកឆក់កាបូបរបស់ខ្លួនដែលព្យួនឹងម៉ូតូរត់ចេញទៅ ពេលនោះជនរងគ្រោះបានដេញចាប់ បានម្នាក់ ចំណែកឯជនម្នាក់ទៀតបានយកកាបូបជនរងគ្រោះរត់បាត់តែម្ដង។
បច្ចុប្បន្នជនសង្ស័យរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីស្រាវជ្រាវបន្ត។
+មូលហេតុ: ជនរងគ្រោះធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន។

អត្ថបទដែលជាប់ទាក់ទង