សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនក្នុងស្ថានីយរថភ្លេីងឃាត់ខ្លួនជនសង្ស័យ៣នាក់

បាត់ដំបង៖កម្លាំងនគរបាលក្រុងបាត់ដំបងចុះបង្ក្រាបករណីគ្រឿងញៀននៅក្នុងស្ថានីយរថភ្លេីងឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់។

យោងតាុមកំណត់ហេតុរបស់សមត្ថកិច្ចបានអោយដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនអធិការដ្ឋាននគរបាលក្រុងបាត់ដំបងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នេះ។

បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនមួយករណីជាបទល្មេីសជាក់ស្តែងនៅក្នុងចំណុចស្ថានីយ៍រថភ្លេីង ឋិតភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យជាមេក្លោងមានឈ្មោះដិប សុវណ្ណារ៉ា ហៅ កីឡា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្រុមទី២២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ទី២ឈ្មោះជួន ប៊ុនធឿន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ សង្កាត់ជាមួយដូចគ្នាជាអ្នកប្រេីប្រាស់ ចំណែកម្នាក់ទៀតឈ្មោះឡុង ភិរម្យ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្រុមទី២៨ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៣កញ្ចប់តូចនិងសម្ភារសម្រាប់ចែកចាយនិងប្រេីប្រាស់ថ្នាំញៀនមួយចំនួនទៀត៕

ដោយ : SR

អត្ថបទដែលជាប់ទាក់ទង