បង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់

កំពត ៖ ថ្ងៃសុក្រ ០១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៥:៣០ នាទី កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការក្រុងកំពត បង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ឋិតក្នុងភូមិទ្វីខាងជេីង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ (ឈ្មោះ សួន ត្រេន ភេទប្រុស អាយុ ១៩ ឆ្នាំ នៅភូមិអន្លុងម៉ាក់ប្រាង ឃុំស្ទឹងកែវ ស្រុកទឹកឈូ) និងដកហូតថ្នាំញៀនបានចំនួន ០៦ កញ្ចប់តូច ។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

ដោយ៖ Na Rom

អត្ថបទដែលជាប់ទាក់ទង