សមត្ថកិច្ចឃាតខ្លួនជនសង្ស័យ ចំនួន០២នាក់ពាក់ព័ន្ធនិងគ្រឿងញៀន

សៀមរាប៖ នៅថ្ងៃសុក្រ០១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ខែកក្កដា ឆ្នាំ ២០១៨ម្សិលមិញ កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានចូលរួមសហការ ជាមួយកំលាំងអធិការដ្ឋាន នគរបាលក្រុង សៀមរាបចុះបង្ក្រាប បទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ។

មន្ត្រីនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យ ០១:ឈ្មោះប៉ា សុខវិសាលភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មានទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប( ជួញដូរ និង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន ទី០២:ឈ្មោះ ចៀន ទុំភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរគ្មានទីលំនៅភូមិអារក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប (ជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)វត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០៣កញ្ចប់ស្មើនឹងទំងន់១,៦ក្រាមទាំងសំបក ទូរស័ព្ទដៃចំនួន០១ គ្រឿង ក្រោយឃាតខ្លួន កសាងសំនុំរឿងបញ្ចូនទៅសាលាដំបូងថ្ងៃទី១៤ខែកក្កដាឆ្នាំ ២០១៨នេះ៕ប៊ុនរិទ្ធី(SLH)

អត្ថបទដែលជាប់ទាក់ទង