មានករណីអគ្គីភ័យក្នុងមូលដ្ឋានខណ្ឌដូនពេញ គឺមានម៉ូតូទឹកពន្លត់អគ្គីភ័យរបស់រដ្ឋបាលខណ្ឌដូនពេញចេញអន្តរាគមន៍.

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ២កេីត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលម៉ោង១០:៤៥នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះអន្តរាគមន៍លើករណី អគ្គីភ័យមួយកន្លែង កើតឡើងនៅភោជនីយដ្ឋាន អ្វេស ស៊ីស៊ី ស្ថិតនៅបណ្តោយ តីរវិថីព្រះស៊ីសុវត្ថិ កែង១៧៨ ក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមូលហេតុឆេះឡដុតភីហ្សា និង ឆេះម៉ាស៊ីន បូមផ្សែងក្នុងចង្ក្រានបាយ ។

អគ្គីភ័យខាងលើ ត្រូវបានអន្តរាគមន៍ពន្លត់ដោយម៉ូតូទឹក របស់រដ្ឋបាលខណ្ឌដូនពេញចំនួន០៣គ្រឿង និង រថយន្តការិយាល័យអគ្គិភ័យចំនួន ០៣គ្រឿង ដោយបានរលត់ទាំងស្រុងនៅម៉ោង ១១,១៥ នាទីនាថ្ងៃដដែល ។

អត្ថបទដែលជាប់ទាក់ទង