មេឈ្មួញរកឈើដុះស្លែដែលប្តីមានឈ្មោះ ទូច ប្រពន្ធឈ្មោះ ណាត បានបញ្ជាកូនចៅឲ្យបើករថយន្តបុករថយន្តក្រុមអ្នកកាសែត

រតនគិរី៖ តាមប្រភពព័ត៌មានបានអោយដឹងថា សកម្មភាពដឹកជញ្ជូនឈើ របស់ក្រុមឈ្មួញ យកទៅលក់នៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ នៅតែបន្តយ៉ាងផុសផុល មិនមានការថយចុះនោះទេ បើទោះបីជាមានការអំពាវនាវ ពីប្រមុខរាជរដ្ឋាភិបាល ឲ្យបញ្ឈប់សកម្មភាព ដ៍អាក្រក់ទាំងនេះក៏ដោយ។

ជាមួយនឹងសកម្មភាពដឹកជញ្ជូនឈើ នៅខេត្តរតនគិរីនេះ បានក្លាយជាដំបៅមហារី មិនអាចព្យាបាលបានឡើយ ថែមទាំងក្លាយជាតំបន់អនាធិបតេយ្យ នៃបទល្មើសព្រៃឈើ យ៉ាងគគ្រឹកគគ្រេង ជាផ្នែកមួយ សង្គ្រាមបទល្មើសព្រៃឈើទៅហើយ។

ជាកស្ដែង មេឈ្មួញរកឈើដុះស្លែដែលប្តីមានឈ្មោះ ទូច ប្រពន្ធឈ្មោះ ណាត បានបញ្ជាកូនចៅឲ្យបើករថយន្តបុករថយន្តក្រុមអ្នកកាសែត និងបានទាញដាវ ដេញកាប់អ្នកកាសែត និងវាយកម្ទេចរថយន្តអស់ ៣គ្រឿងបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ហេតុការណ៍ដ៏អាក្រក់នេះ កើតឡើងនៅវេលាម៉ោងប្រមាណជាង ១០យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ តាមផ្លូវជាតិលេខ៧៨ ស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ អ្នកសារព័ត៌មានមួយក្រុមមានជិះរថយន្ត ៣គ្រឿងដើម្បីឃ្លាំមើល និងផ្តិតយករូបសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ តាមផ្លូវជាតិលេខ៧៨ ចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តរតនគិរី និងដឹកចេញទៅប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិអូរយ៉ាដាវ។ រថយន្តសាំយ៉ុង ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2A-0909 ដែលគេស្គាល់ជារបស់លោក ទូច និងប្រពន្ធឈ្មោះណាត មានខ្សែមន្ត្រីធំៗកាងពីក្រោយខ្នង។

សូមរម្លឹកកថាឈ្មួញរកស៊ីបទល្មើសព្រៃឈើ យ៉ាងសកម្មក្នុ ងខេត្តស្ទឹងត្រែង និងរតនគិរី ឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត រកស៊ីដឹកឈើយ៉ាងគគ្រឹកគ្រេង ដោយឆ្លងកាត់មុខសមត្ថកិច្ចបានយ៉ាងរលួនមិនដែល ឃើញសមត្ថកិច្ច រដ្ឋបាលព្រៃឈើ និងមន្ត្រីជំនាញពាក់ព័ន្ធមិនដែលបង្ក្រាបឡើយ។

ឈ្មួញខាងលើនេះ ពួកគេតែងតែងប្រើរូបភាព រថយន្តសាំយ៉ុងដឹកជញ្ជូនឈើ យ៉ាងអានាធិតេយ្យ និងមានរថយន្តទំនើបម៉ាកហ្វត កាងបិតគូដពីក្រោយឡាន ដឹកព្រៃឈើ ហើយមេឈ្មួញឈើពីរនាក់ប្តី-ប្រពន្ធអាចមានឃ្លាំងស្តុប ឈើជាច្រើន កន្លែងក្នុងខេត្តរតនគិរី ចាអុង ជាពិសេសនៅស្រុកវ៉ើនសៃតែម្តង។

ក្រុមអ្នកសារព័ត៌មាន រងគ្រោះ ដោយអំពើដ៏សាហាវឃោឃៅ របស់មេឈ្មួញឈ្មោះទូច បានរៀបរាប់ថា នៅយប់កើតហេតុ ពួកគាត់មានគ្នាជាច្រើនជិះរថយន្ត ៣គ្រឿងដើម្បីឃ្លាំងមើលបទល្មើសព្រៃឈើឆ្លងកាត់ និងផ្តិតយករួមភាពស្រាប់តែមានរថយន្តសាំយ៉ុងដឹកឈើ ខណៈពេលនោះស្រាប់តែមេឈ្មួញឈ្មោះទូច បានបើករថយន្ត ២គ្រឿង មកបុករថយន្តរបស់អ្នកកាសែត និងបានបញ្ជាឲ្យកូនចៅយកកាំបិត ដេញកាប់ធ្វើឲ្យអ្នកការសែត នាំរត់ទាំងព្រលឹងចុងសក់។ ចំពោះរថយន្តរបស់អ្នកកាសែតចំនួន ៣គ្រឿងបានរងការខូចខាត យ៉ាងដំណំផងដែរ។

ក្រុមអ្នកកាសែត រងគ្រោះបានបញ្ជាក់ថា ករណីនេះពួកគាត់នឹងរៀបចំ ដាក់ពាក្យបណ្តឹងប្ដឹងឈ្មោះ ទូច និងប្រពន្ធឈ្មោះណាត ទៅសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជួយរកយុត្តិធម៌៕BRT(SLH)

   

អត្ថបទដែលជាប់ទាក់ទង