លោក ពេជ្រ​ កែវមុនី​ ដឹកនាំក្បួនដង្ហែយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅតាមភូមិសាស្ត្រនាៗ ក្នុងមូលដ្ឋានខណ្ឌមានជ័យ!

រាជធានីភ្នំពេញ​ ៖ នៅវេលាម៉ាង០៧:៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ បានបើកយុទ្ធនាការឃោសនាក្បួនដង្ហែ រកសំឡេងងឆ្នោត នៅតាមផ្លូវនាៗក្នុងមូលដ្ឋានខណ្ឌមានជ័យ ដោយមានការប្រគុំតន្ត្រីឃោសនារកសំឡេងឆ្នោតផងដែរ។

បើតាមការបញ្ជាក់ពីគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ បានអោយដឹងថាការបេីកយុទ្ធនាការថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០១៨នេះ គឺមានប្រជាពលរដ្ឋចូលរួមជាច្រើនកុះករហើយអ្នកខ្លះទៀតមានអារម្មណ៍សប្បាយរីករាយត្រេកអរក្នុងនោះក៏មានវត្តមានរបស់លោកអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ គឺលោក ពេជ្រ កែវមុនី​ ដែលបានចូលរួមដឹកនាំក្បួនឃោសនារកសំឡេងឆ្នោតនេះផ្ទាល់ផងដែរ។

លើសពីនេះទៅទៀតលោក ពេជ្រ កែវមុនី​ បានប្រាប់ភ្នាក់ងារសារព័ត៌មាន​ កម្ពុជាទាន់ហេតុការណ៍ CHN បានដឹងថា សមាជិក​សមាជីការបក្សទាំង៧សង្កាត់នៃខណ្ឌមានជ័យប្រមាណជិត៣,០០០នាក់ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៍ដូចជាបងប្អូននៅក្នុងមូលដ្ឋានដទៃទៀត កុំភ្លេចអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ៕ (អត្ថបទរូបភាព AhBoYz + នូ បូរ៉ា)

អត្ថបទដែលជាប់ទាក់ទង