អាជីវករ និងអ្នកដឹកភ្ញៀវទេសចរតាមកោះរងផលប៉ះពាល់ដោយសារព្យុះភ្លៀង

ព្រះសីហនុ៖ នៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ទី១៤កក្តដាឆ្នាំ២០១៨នេះបងប្អូនអាជីវករដែលប្រកបរបរលក់ដូរនៅតាមតំបន់ឆ្នេរ ក៍ដូចជាអ្នកប្រកបរបរដឹកភ្ញៀវទៅលេងតាមបណ្តាកោះនិងអ្នកនេសាទ មានការរអ៊ូរទាំខ្លាំង ដោយពួកគាត់លក់ដូមិនសូវដាច់និងចេញនេសាទមិនបាន​ ដោយសារបញ្ហាអាកាសធាតុ។

បញ្ហាដែលគាត់ជួបប្រទះនៅពេលនេះគឺបន្ទាប់ពីការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧត្តុនិយមដែលព្យាករណ៍អាកាសធាតុ​ថា​ មានភ្លៀងច្រើន រលកសមុទ្រធំចាប់ពីថ្ងៃទី១២ដល់១៨កក្តដាឆ្នាំ២០១៨នោះ។

​ជាមួយគ្នានេះ បងប្អូនលក់ដូរនៅតាមតំបន់ឆ្នេរបានអោយដឹងថា ពួកគាត់មួយរយៈនេះលក់មិនសូវដាច់នោះទេ​ ទាំងថ្ងៃធម្មតានិងថ្ងៃឈប់សម្រាក ព្រោះមិនសូវមានភ្ញៀវមកលេងកម្សាន្ត ដោយសារមានភ្លៀងធ្លាក់ជារាងរាល់ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង