នៅរសៀលនេះសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បន្តការវាយតម្លៃការការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិត

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ  វេលាម៉ោង៩និង៣០នាទី នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិត ដែលមាន៖

-បេក្ខជនបណ្ឌិតៈ សៅ រ័ត្ន ជំនាញៈ នីតិសាធារណៈ (ជំនាន់ទី៣ វគ្គ២) ក្រោមប្រធាបទៈ ការអនុវត្តច្បាប់ផ្លូវថ្នល់នៅព្រះរាជាណាចក្រកម្ពុជា

ពិធីនេះប្រារព្ធនៅសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) (ខាងលិចវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក) អគារ១៥៤ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងនោះដែរ គណៈកម្មការវាយតម្លៃគម្រោងស្រាវជ្រាវថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ២ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នេះ មានចំនួន ៥រូបៈ ១រូប ជាប្រធាន, ២រូប ជាសាស្រ្តាចារ្យវាយតម្លៃ, ១រូប ជាសមាជិក, និង១រូបទៀត ជាលេខាកត់ត្រា។

ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា តម្រូវឱ្យបេក្ខជនបណ្ឌិត ត្រូវតែការពារគម្រោងស្រាវជ្រាវរបស់ខ្លួន ក្នុងការឈានទៅរកភាពជោគជ័យនៃការសិក្សា។

 

អត្ថបទដែលជាប់ទាក់ទង