ពិធីការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ត្រូវបានបញ្ចប់

ភ្នំពេញ៖ ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នេះ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិត រយៈពេលពេញមួយថ្ងៃត្រូវបានគណៈកម្មការ លោកបានវាយតម្លៃការការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជនទាំងបីរូបក្នុងនោះមាន៖

-បេក្ខជនបណ្ឌិតៈ សុខ គីណូកត្តា ជំនាញៈ នីតិសាធារណៈ (ជំនាន់ទី៣ វគ្គ២) ក្រោមប្រធាបទៈ ប្រព័ន្ធអយ្យការយោធានៅកម្ពុជា (ឆ្នាំ១៩៨១-២០១៨)

-បេក្ខជនបណ្ឌិតៈ មួន សុខណា ជំនាញៈ នីតិសាធារណៈ (ជំនាន់ទី៣ វគ្គ២) ក្រោមប្រធាបទៈ សមត្ថកិច្ចយុត្តាធិការវិស័យអធិការកិច្ចនៅកម្ពុជា

-បេក្ខជនបណ្ឌិតៈ សៅ រ័ត្ន ជំនាញៈ នីតិសាធារណៈ (ជំនាន់ទី៣ វគ្គ២) ក្រោមប្រធាបទៈ ការអនុវត្តច្បាប់ផ្លូវថ្នល់នៅព្រះរាជាណាចក្រកម្ពុជា

ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា តម្រូវឱ្យបេក្ខជនបណ្ឌិត ត្រូវតែការពារគម្រោងស្រាវជ្រាវរបស់ខ្លួន ក្នុងការឈានទៅរកភាពជោគជ័យនៃការសិក្សា។

ក្នុងនោះដែរ គណៈកម្មការវាយតម្លៃគម្រោងស្រាវជ្រាវថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ២ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នេះ មានចំនួន ៥រូបៈ ១រូប ជាប្រធាន, ២រូប ជាសាស្រ្តាចារ្យវាយតម្លៃ, ១រូប ជាសមាជិក, និង១រូបទៀត ជាលេខាកត់ត្រា។

ពិធីនេះប្រារព្ធស្ថិតនៅសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) (ខាងលិចវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក) អគារ១៥៤ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

 

អត្ថបទដែលជាប់ទាក់ទង