សិស្សសាលាប៊ែលធីម្នាក់ ត្រូវម៉ូតូរុឺម៉កកង់បីបុកពេញទំហឹង បណ្តាលឱ្យរងរបួសបាក់ជើង

​ភ្នំពេញ៖​ យុវតីម្នាក់ដែលមានឯកសណ្ឋានជាសិស្សសាលាប៊ែលធី​ ខណៈពេលដែលជិះម៉ូតូឆ្លងផ្លូវក៏ត្រូវម៉ូតូរ៉ឺម៉កកង់បីបុកចំពាក់កណ្តាលម៉ូតូបណ្តាលអោយយុវតីរងរបួលបាក់ជើងខាងលើ​ ចំណែកទ្នកបើកម៉ូតូរ៉ុកម៉ក់កង់បីរងរបួសស្រាល​ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១៤និង០០នាទីរសៀល ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវហាយណូយ​ ស្ថិតក្នុងសង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

យុវតីដែលរងរបួសបាក់ជើង​ មានឈ្មោះ​ ដា​ នី​ អាយុ១៨ឆ្នាំ​ ជាសិស្សថ្នាក់១២​ ស្នាក់នៅម្តុំចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ ជិះម៉ូតូម៉ាក់​ ស្គូពី​ ពណ៌ក្រហមលាយ​ ស​ដែលមានស្លាកលេខភ្នំពេញ១CM,៦៩២៤​ ។ ចំណែកម៉ូតូរ៉ុកម៉ក់កង់បី​ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ​ បើករ៉ុកម៉ក់​ម៉ូតូដែលមានស្លាកលេខ​ ភ្នំពេញ១GZ,១៣៧២។

ប្រភពសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា​ មុនពេលកើតហេតុម៉ូតូរ៉ឺម៉កកង់បីបើកបរក្នុងទិសដៅ​ពីត្បូងទៅជើង​ក្នុងល្បឿនលឿនគួរសម​ ពេលដែលកដល់​ ច្រកចូលផ្សារទំនើបផ្លាហ្សា​ មានម៉ូតូយុវតីខាងលើបើកឆ្លងផ្លូវស្រាប់តែម៉ូតូរ៉ឺម៉កកង់បីចាប់ហ្វ្រ័ងមិនទាន់ក៏បុកអូសប្រមាណជាង៥ម៉ែត្រ​ បណ្តាលអោយយុវតីនោះរងរបួសបាក់ជើងត្រូវបានដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម្ចាស់រ៉ឺម៉ករងរបួសស្រាល​។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងរួចយករ៉ឺម៉កនិងម៉ូតូទៅរក្សាទុកបណ្តោះអាសន្នណៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ដើម្បីរង់ចាំអោយភាគីទាំងពីរង់ចាំការដោះស្រាយ៕​បក្សីចាំក្រុង

អត្ថបទដែលជាប់ទាក់ទង