ទោះបីជាមេឃធ្លាក់ភ្លៀងធ្លាក់ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ដងទង់ នៅតែបន្តសកម្មភាពជានិច្ច

កោះកុង៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមការងារគណបក្សសង្កាត់ដងទង់ បានលើកស្លាកគណបក្សប្រជាជនកម្ពុជា ចំនួន២កន្លែង៖

-ស្លាកទី១ ស្ថិតនៅភូមិ២សង្កាត់ដងទង់ ខាងក្រៅរបងការ៉ាស់សាំងលឹមលុង។
-ស្លាកទី២ ផ្លូវទៅបាងកាយ៉ាក ស្ថិតនៅភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង ដឹកនាំដោយលោក ផៃធូន ផ្លាមកេសន ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ដងទង់ រួមដំណើរមានលោក ឈេង សុវណ្ណដា ប្រធានគណបក្សក្រុង លោក ទូច វុទ្ធី ក្រុមការងារថ្នាក់ខេត្ត លោក លឹម សុវណ្ណ ក្រុមការងារថ្នាក់ខេត្ត លោក យូ មី ប្រធានក្រុមការងារថ្នាក់ក្រុងចុះជួយសង្កាត់ដងទង់ លោក ឈីម ចិន ក្រុមការងារថ្នាក់ក្រុង លោក លឹម ឌី ប្រធានគណះបក្សសង្កាត់ ព្រមទាំងលោកប្រធាន នឹងអនុប្រធានបក្សភូមិ២នឹងភូមិ៤។

អត្ថបទដែលជាប់ទាក់ទង