ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ដឹកនាំក្បួនឃោសនាលើកទី២ មានសមាជិកចូលរួម៧០០០នាក់

ភ្នំពេញ៖ លោក សុខ សម្បតិ្ត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានដឹកនាំសមាជិក-សមាជិកាគណបក្សរបស់ខ្លួន៧០០០នាក់ ម៉ូតូចំនួន៥០០គ្រឿង និងរថយន្តចំនួន១៤០គ្រឿងឃោសនាជាលើកទី២នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅពេញ១ថ្ងៃ ដែលប្រព្រឹត្តឡើងនាថ្ងៃសៅរ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ក្នុងនោះផងដែរសមាជិកទាំងអស់ក៏បានទទួលប្រោះព្រុំទឹកមន្តពីសម្តេចព្រះវ័នរត្ន ណយ ច្រឹប ព្រះចៅអធិការវត្តច័ន្ទបូរីវង្ស ហៅវត្តសំរោងជើង។

ដង្ហែក្បួនរបស់គណៈបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានផ្តើមចេញដំណើរពីផ្លូវជាតិលេខ៥ មុខមណ្ឌលសុខភាព្រះសង្ឈ ស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ នៅវេលាម៉ោង៧ព្រឹក។

ថ្លែងទៅកាន់មហាជនឈរហែរហមនៅតាមផ្លូវក្នុងភូមិនីមួយៗ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ដែលនៅក្នុងដៃអ្នកគាំទ្រមានកាន់ទង់បក្សជាមួយពាក្សស្លោកជាច្រើនផ្ទាំងថា យើងនាំគ្នាទៅឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីសន្តិភាពនិងការអភិវឌ្ឍ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោក សុខ សម្បតិ្ត ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដានេះឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០។ លោកបន្តថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព សេរីភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិតិ្តបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោក សុខ សម្បតិ្ត បានលើកឡើងបន្ថែមទៀតថា សេរីភាពដែលយើងទទួលបានជាង៣៩ឆ្នាំមកនេះ គឺមានគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ ដៃម្ខាងការពារក្រែងរបបប៉ុល ពត ត្រឡប់វិញ និងដៃម្ខាងកសាង និងស្តាអភិវឌ្ឍឲ្យមានការរីកចំរើន មានអ្វីៗគ្រប់បែបយ៉ាង ដល់សព្វថ្ងៃនេះ។

គណបក្សប្រជាជនកម្ពុជាមិនដែលសន្យាចោលៗនោះទេ ដូចអ្នកនយោបាយប្រជាភិថុ ចេះតែដើរសន្យានោះទេ។ គណៈបក្សប្រជាជនកម្ពុជា គឺរួមសុខរួមទុក្ខជាមួយបងប្អូនពលរដ្ឋជានិច្ច។

លោក សុខ សម្បតិ្ត ក៏បានលើកឡើងយ៉ាងជាក់លាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា មានគោលការណ៍និងយុទ្ធសាស្ត្រដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិតិ្តបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនអាណតិ្តមកហើយ។ ជាពិសេសក្នុងអាណតិ្តទី៥នេះ សម្តេចបានជម្រុញការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានអាកាស ស្ពាន ផ្លូវថ្នល់ ប្រែក្លាយផ្លូវដីក្នុងភូមិនានាជាផ្លូវបេតុង សាលា ផ្សារទំនើប មន្ទីរពេទ្យ វត្តអារ៉ាម និងសមិទិ្ធផលនានាផ្សេងៗទៀត៕

 

អត្ថបទដែលជាប់ទាក់ទង