ស្លាប់៥នាក់ របួស៩នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស

​ភ្នំពេញ​៖​ មនុស្សយ៉ាងហោចណាស់៥នាក់ បានស្លាប់ និង៩នាក់ទៀត របួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ដែលបានកើតឡើង៩លើក។ នេះបើយោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ កាលពីថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៨​ ម្សិលមិញ។

​របាយការណ៍បានអោយដឹងទៀតថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៩​លើក​នេះ​ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​ ១៦​គ្រឿង​ ម៉ូតូ​៩​គ្រឿង​ រថយន្ត​តូច​៤​គ្រឿង​ និងរថយន្ត​ធំ​៣​គ្រឿង​។​ មូលហេតុគឺ​បណ្តាល​មក​ពី​ល្បឿន​ ៦​លើក​(​ស្លាប់​៤​នាក់​)​ ,​ មិន​ប្រកាន់​ស្តាំ​ ១​លើក​(​ស្លាប់​១​នាក់​),​ មិន​គោរព​សិទ្ធិ​ ១​លើក​ និង​បត់​គ្រោះថ្នាក់​ ១​លើក​។​

​​​របាយការណ៍ បានបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នៅទូ​ទាំង​ប្រទេស​ រយៈពេល​២០​ថ្ងៃ​ ពី​ថ្ងៃ​ទី​១​ ដល់​ ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ១៣៦​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៨១​នាក់​ និងរបួស​សរុប​ ២៣៥​នាក់​ ក្នុងរបួសធ្ងន់​ ១៣៤​នាក់​៕

Na Rom(SLH)

អត្ថបទដែលជាប់ទាក់ទង