ស្នងការនគរបាលខេត្តស្ទឹងត្រែងផ្តល់ថវិកា គោលនយោបាយជូនមន្ត្រីនគរបាលចូលនិវត្តន៍នឹងគ្រួសារមរណៈ

ស្ទឹងត្រែង៖នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ស្នងការនគរបាលជាតិខេត្ត ស្ទឹងត្រែងបាន​ផ្តល់​ថវិកា​រ​បប​គោលនយោបាយដល់​មន្ត្រីនគរបាលចំនួន២៥នាក់ ក្នុងនោះមានគ្រូសារ​មរណៈចំនួន៤​នាក់ដើម្បីបង្កើនការទ្រ​ទ្រង់សម្រាប់​ជីវភាពរស់នៅប្រចាំថ្ងៃក្នុងពេលដែល បងប្អូនយុទ្ធជនយើងបានបញ្ជាប់អតីត​ភាពការងារ​ចេញ​ពីអង្គភាព។

លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា៖ ​នេះជាការយកចិត្តទុក​ដាក់ពីសំ​ណាក់​​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើង​ក៏ដូចជាអគ្គស្នង​ការនគរបាល​ជាតិ​ក្រសួងមហាផ្ទៃផងដែរ ដើម្បី​លើក​កម្ពស់​កម្រិត​​ជីវ​ភាពកងកំលាំងប្រដាប់​អាវុធនៅពេលដែលមន្ត្រីយើងបញ្ជាប់ការងារក្នុងជួរមន្ត្រី​រាជការ​នឹងទទួល​បាន​ការ​គាំទ្របន្ថែម​នៅរបបគោលនយោបាយនេះ។

លោកស្នងការបញ្ជាក់ថា៖ ចាប់ពី​បានទទួលរបបគោលនយោបាលនេះទៅ​មន្ត្រីនគរបាល​ចូលនិវត្តន៍​នឹងទៅ​ទទួល​​របបគោលនយោ​បាយនៅមន្ទីរសង្គម​កិច្ចវិញស្របទៅតាមច្បាប់​លក្ខខណ្ឌតិកៈការងារ​ដោយមិនមាន​មន្ត្រី​ណា​មួយ​ត្រូវ​បាន​​បោះបង់ចោល​នឹងគ្មានប្រាក់​ឧបត្ថម្ភនោះទេ​។

លោកស្រី ស៊ាង សោភណ្ឌ គ្រួសារយុទ្ធជនមរណៈបានសាទរជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលនឹងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានយក​ចិត្តទុកដាក់ជួយ​ជ្រោមជ្រែងតាំងពីដើមដល់ចប់។លោកស្រីថា៖នេះជាទឹកចិត្តមនុស្សធ៌មដែលមិនអាចកាត់ថ្លៃបានហើយអាចបង្ហាញឱ្យឃើញពីការគិតគូរចំពោះវីរភាពដ៏ស្មោះស្ម័គ្រក្នុងការតបស្នងសងគុណប្រកបដោយសេចក្តីគោរពនឹងស្រឡាញ់​។

សូមបញ្ជាក់ថា៖របបគោលនយោបាយនេះ​​ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាអគ្គស្នងការ​នគរបាល​ជាតិ​ក្រ​សួង​​មហាផ្ទៃ​បានផ្តល់ចំពោះគ្រួសារមរណៈទទួលបានថវិកាប្រាក់បំណាច់​ការងារគុណនឹង២១ខែ ចំពោះមន្ត្រី​ចូលនិវត្តន៍គុណនឹង៨ខែសម្រាប់ជាការជួយគាំទ្រ​ដល់ជីវ​ភាព​រស់នៅឱ្យបានប្រសើរឡើង ដោយជាសរុបម្នាក់ៗខ្លះទទួលបានថវិកា​៨លាននឹង​ខ្លះ​ទៀតជិត១០លានរៀល។ដោយ៖​E K H (SLH)

អត្ថបទដែលជាប់ទាក់ទង