កម្មករ​សំណង់​ម្នាក់ឆក់ខ្សែភ្លើង រងរបួសធ្ងន់នៅ​​ក្រុង​ប៉ោយ​ប៉ែ​ត

បន្ទាយ​មាន​ជ័យ​៖ ​​ នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ កម្មករ​សំណង់​ម្នាក់ ​ត្រូវ​​ចរន្ត​អគ្គីស​​នី​​ឆក់​បណ្តាលឱ្យរង​របួសធ្ងន់ ​បង្កឱ្យ​​ភ្ញាក់ផ្អើល​នៅ​ចំណុច​អគារ​៨​ជាន់ ​របស់​ក្រុមហ៊ុន​មួយ ស្ថិត​​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ ​សង្កាត់ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត។

​ជន​រង​គ្រោះខាងលើមានឈ្មោះ​ អ៊ុ​ក​ ម៉ា​ប់​ ​អាយុ​២៦​ឆ្នាំ​ ជា​កម្មករ​សំណង់​ ស្នាក់​នៅ​ភូមិ​ទួល​ប្រាសាទ​ ក្នុងសង្កាត់​កើតហេតុ​ និង​មាន​ទីលំនៅ​​ក្នុងភូមិ​ប្ញ​ស្សី​ក្រាំង ​ឃុំ​ព្រែក​ត្រឡាច​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​។

បើតាម​ប្រភព​ពី​​ក្រុម​កម្មករដូចគ្នាប្រាប់​ថា ​ដំបូង​ជន​រង​គ្រោះបាន​​ឡើង​ទៅ​លាបថ្នាំ​នៅ​ជញ្ជាំង​អគារ​ជាន់​ទី​៦ ស្រាប់តែ​ជាន់​ប៉ះ​ចំ​តំណ​​ខ្សែភ្លើង​​​ឆក់ ​បណ្តាល​ឱ្យរង​របួសធ្ងន់​តែ​ម្តង​ ។

​ក្រោយ​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​យក​ទៅ​កប់​ខ្សាច់​ ដើម្បី​ជួយ​សង្គ្រោះ​បឋម​ និង​គ្រោង​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ៕SN

អត្ថបទដែលជាប់ទាក់ទង