លោកជំទាវ  សឿ សុជាតិ ព្រមទាំងសហការីបាននាំយកកូនឈើ១០០ដើម ប្រគេនព្រះមេគណខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោកជំទាវ សឿ សុជាតា ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់កំពង់ឆ្នាំង និងសហការី នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំង២០១៨ បាននាំយកកូនដើមឈើគ្រញូង ដើមផ្កាត្របែកព្រៃ និងដើមផ្ការំដួល សរុប១០០ដើម ប្រគេនព្រះគ្រូធម្មវង្សា សុខ ថាន ដែលជាព្រះមេគុណសង្ឃខេត្តកំពង់ឆ្នាំង នៅវត្តអារញ្ញការាម ដែលស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង គោលបំណងសម្រាប់ការដាំបង្កើតគម្របបៃតងនៅក្នុងបរិវេណវត្តអារញ្ញ ការាមសំរាប់ទុកជូនក្មេងជំនាន់ក្រោយ។

អត្ថបទដែលជាប់ទាក់ទង