ក្តៅៗហ៊ុយៗសកម្មភាពឈ្មួញជួញដូរសត្វព្រៃនៅក្នុងផ្សារត្រីនៃផ្សារសាមគ្គីក្រុងក្រចេះ

ក្រចេះ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៨ វេលាម៉ោង ៧និង៣០នាទី សត្វឈ្លូសមួយក្បាល ត្រូវបានពួកឈ្មួញកាប់វះដាក់លក់ដោយសេរីនៅក្នុងផ្សារត្រីនៃផ្សារសាមគ្គីក្រុងក្រចេះ ដោយមិនខ្វល់អំពីច្បាប់អ្វីបន្តិចសោះឡើយ។

ប្រភពពីអាជីវករនៅក្នុងផ្សារ បានឲ្យដឹងថា សកម្មភាពជួញដូរសាច់សត្វព្រៃទាំងនេះ គឺធ្វើឡើងរាល់ថ្ងៃ ដោយគ្មានអាជ្ញាធរ មានសមត្ថកិច្ច ឬមន្ត្រីជំនាញណាមួយ ធ្វើការបង្ក្រាបឡើយ ផ្ទុយទៅវិញធ្វើឲ្យពួកជនខិលខូចបានចិត្ត ប្រព្រឹត្តកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដូចបងប្អូនបានឃើញនៅក្នុងរូបភាពនេះស្រាប់។

សូមអាជ្ញាធរ មានសមត្ថកិច្ច និងមន្ត្រីជំនាញនៅក្នុងខេត្តក្រចេះ មេត្តាជួយចុះត្រួតពិនិត្យ ដើម្បីទប់ស្កាត់ និងបង្ក្រាបអោយទាន់ពេលវេលាផងចុះ ទីតាំងមាននៅខាងលើស្រាប់។(SLH)

អត្ថបទដែលជាប់ទាក់ទង