អាជ្ញាធរខេត្តកោះកុង នាំយកអំណោយចែកជូនប្រជាពលរដ្ឋ៤០០គ្រួសារ រងគ្រោះដោយសារទឹកជំនន់

កោះកុង៖ កាលពីថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង និងលោកជំទាវ ឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ជូនបងប្អូន​ប្រជាពលរដ្ឋ​ ដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ៤០០គ្រួសារ ស្ថិតនៅភូមិព្រះអង្គកែវ ភូមិបានទៀត ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង៕

Na Rom(SLH)

អត្ថបទដែលជាប់ទាក់ទង